ការដោះស្រាយតម្លៃជ្រូកលើទីផ្សារ

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ធ្វើការ​រឹត​បណ្តឹង​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​  ​ការ​រឹត​បណ្តឹង​ក្នុង​ន័យ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក  មានភាពល្អប្រសើរ ទាំងអ្នកចិញ្ចឹមនិងអ្នកទិញ

ជាក់ស្តែង​តម្លៃ​កូនជ្រូក​រស់​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​១​ក្បាល​ថ្លៃ​អាច​មាន​តម្លៃ​ដល់​៣០​ម៉ឺន​រៀល ខណៈ​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​ថ្លៃ​៣៤​ម៉ឺន​រៀល​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែមិថុនា​នេះ​។

អ្នកស្រី ផា ជាប្រជាពលរដ្ឋមួយដែលបានចិញ្ចឹមជ្រូកជាច្រើនក្បាល អោយដឹងថា​ ទោះបីតម្លៃជ្រូកមានកើ់នឡើង តែសម្រាប់អ្នកស្រីនៅតែគិតថា ពិបាក មិនសូវចំណេញ ព្រោះកូនជ្រូកទិញមកចិញ្ចឹមថ្លៃ ហើយចំនីក៏ថ្លៃ។ អ្នកស្រីបានសំនួមពរ អោយតម្លៃជ្រូកមានកើនឡើងជាងមុន ព្រោះបើទូទាត់ទៅ តម្លៃមិនអាចរួចខ្លួន។

ចំណែកឯ លោក ហ៊ូរ បានអោយដឹងថា សម្រាប់លោកគឺពិបាកគឺ ពិបាកដើរទិញជ្រូក ហើយយកសាច់លក់ក៏មិនសូវចំនេញដែរ។ លោកបានបន្តដើម្បីអោយតម្លៃទទួលយកបានទាំងអ្នកទិញ និងអ្នកចិញ្ចឹម គឺសូមរក្សាតម្លៃត្រឹម 10ម៉ឺន តិចតួចជាការល្អ។

បើ​តាម​ លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ត្រូវបានសារព៏ត៌មានក្នុងស្រុកដកស្រង់សម្តីថា ​ការ​កំណត់​តម្លៃ​ជ្រូក​រស់​នេះ​មិន​អាច​កំណត់​បាន​ទេ ព្រោះ​ការចិញ្ចឹមជ្រូកក្នុងស្រុកនៅមិនទាន់អាចផ្គត់ផ្គង់ទីផ្សាបានគ្រប់គ្រាន់។​

តម្រូវការ​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​មាន​ពី ​៨.០០០ ​ទៅ ​៩.០០០ ​ក្បាល ​ហើយ​យើង​នៅ​ក្នុងស្រុក​ឧបត្ថម្ភ​ជ្រូក​ចូល​ទីផ្សារ​បាន​ប្រមាណ​តែ​ ៦.០០០​ក្បាល​។ ដូច្នេះ​វា​ខ្វះ​ជ្រូក​រស់​ ៣.០០០​ក្បាល អីចឹង​បើ​អត់​មានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​វា ​នឹង ​ប៉ះពាល់​ខ្លាំង​ហើយ ទៅ​លើ​តម្លៃ​និង​ការ​លក់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​អត់​គ្រប់​តម្រូវការ​»​៕

អត្ថបទ៖ ស៊ុំ សម្ផស្ស

សូមស្ដាប់កិច្ចពិភាក្សាទាំងស្រុង៖ https://www.facebook.com/fm92.70/videos/609826549918339/?t=1152