ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​សង្កាត់​វត្ត​គរ​ ពី​បញ្ហា​ជម្ងឺគ្រុនឈាម​

​មណ្ឌល​សុខភាព គឺជា​កន្លែង​ផ្ដល់​សេវា​សុខភាព​ដ៏​សំខាន់ ដល់​ពលរដ្ឋ ដែលមាន​បញ្ហា​ជម្ងឺ​ផ្សេងៗ ដូច ការពិនិត្យ​ផ្ទៃពោះ ពន្យា​កំណើត និង សំរាល់កូន​ជាដើម​។ ជាពិសេស​ពលរដ្ឋ​សង្កាត់​វត្ត​គរ​ស្រាប់ រីករាយ​សប្បាយចិត្ត ដោយសារ​មណ្ឌល​សុខ យកចិត្តទុកដាក់​មើលថែ​អ្នកមាន​ជម្ងឺ​បានល្អ និង មាន​ក្រម​សីល​ធ​ម៏​ត្រឹមត្រូវ​។ តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន ព្រួយ​បារ​ម្ម ពី​ជម្ងឺគ្រុនឈាម​ដែល​ឆ្លង់​ក្មេងៗ​ក្នុងភូមិ​វត្ត​គរ​នោះ​។​

កញ្ញា ហុង ស្រី​លេង ជា​និស្សិត​មួយរូប រស់នៅ​ភូមិ​វត្ត​គរ​បាន​ប្រាប់ថា​៖ ឥឡូវ នៅ​ភូមិ​កញ្ញា សំបូរ​ក្មេងៗ​មាន​ជម្ងឺគ្រុនឈាម​ណាស់ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​មានការ​ព្រួយ​បារ​ម្ម​។ កញ្ញា​បន្ដថា​៖​ឥឡូវ​មិនសូវមាន​អា​ជ្ងា​ធ​រណា​ដើរ​ចែក ថ្នាំ​អា​ប៊ែ​ត ដាក់​ក្នុង​ទឹក​ពាង ឬ អាង​ដូច​មុនៗ​ទៀត​ទេ​។

​​ចំនែកឯ លោក​វេជ្ជបណ្ឌិត ចាន់​ដា​វឹង ប្រធានការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​បាត់ដំបង បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី ​ថ្ងៃ ១០ ខែ មី​ថុ​នា ឆ្នាំ​២០១៩ ថា​៖ ប្រជាពលរដ្ឋ​ត្រូវ បង្ការ និង ទប់ស្កាត់​ជម្ងឺគ្រុនឈាម ដោយ​សំអាត បរិវេន​ជុំវិញ​ផ្ទះ​ឲ្យ​ស្អាត ជាពិសេស​កន្លែង​ណា មានទឹក​ដក់ ព្រោះ​វា​កើតមាន​ជម្ងឺ​គ្រប់ពេល ហើយ​មិន​ប្រកាន់​វ័យចាស់ ឬ ក្មេង​នោះទេ​។ មួយវិញទៀត​ប្រជាពលរដ្ឋ ត្រូវ​ទៅ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង ទាន់ពេលវេលា នៅ​មន្ទីរពេទ្យបង្អែក ឬ មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​របស់​បងប្អូន​។​

បញ្ហា​នេះ លោកស្រី ម្លិះ គឹម​បេង ប្រធាន​មណ្ឌល​សុខភាព​វត្ត​គរ បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃទី ​១៧ ខែ មិថុនា​ ឆ្នាំ ​២០១៩​ ថា​៖ នៅ​ឆ្នាំនេះ មណ្ឌល​សុខភាព​វត្ត​គរ​មិនដែល​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ដែលមាន​បញ្ហា​ពី​ការ ទប់ស្កាត់ និង បង្ការ ជម្ងឺគ្រុនឈាម​នេះ​ទេ ។​ ប៉ុន្តែ​លោកស្រី បាន​ប្រាប់​ពី​ការ បង្កា និង ទប់ស្កាត់​ជម្ងឺគ្រុនឈាម​តាមរយៈ​ពលរដ្ឋ​ដែល​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បាន​ផងដែរ​។ លោកស្រី​ក៏បាន​បន្ដថា ថ្មីៗ​នេះ​ខាង​មន្ទីរពេទ្យ​ក៏បាន​ចុះ​ចែក​ថ្នាំ​អា​ប៊ែ​តដល់​ពលរដ្ឋ​នៅក្នុង​សង្កាត់​វត្ត​គរ​មួយចំនួន​ហើយ​។​

ដូច្នេះ​នេះ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ព្យាបាល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ទាមទារ​ឲ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ជម្ងឺគ្រុនឈាម​ឲ្យ​បាន​ទូលំទូលាយ​ពី​ការព្យាបាល​ត្រឹមត្រូវ​។ មណ្ឌល​សុខភាព​ឃុំ​សង្កាត់​មួយៗ​ក៏​ត្រូវតែ​ពង្រីង​សេវាកម្ម​និង​ក្រម​សី​លធ​ម៏​បន្ថែមទៀត​។​

អត្ថបទ​៖ ឈឿន ថៃ​កឿ