ការរៀបចំ សណ្តាប់ធ្នាប់​ និង ​សោ​ភ័​ណ្ឌ​ភាព​ក្រុង

ក្រុង​បាត់ដំបង​នាពេល​បច្ចុប្បន្ន​ត្រូវបាន​ពលរដ្ឋ​សង្កេតឃើញថា ទាំង​សោ​ភ័​ណ្ឌ​ភាព​ និង ការរៀបចំ​សណ្តាប់​មាន​ភាពល្អប្រសើរ​ច្រើន ។ ដូចជា​ការរៀបចំ​ប្រព័ន្ធ​លូ ប្រព័ន្ធ​ភ្លើង ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន​ក្នុង​ក្រុង ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព នៅតាម​ដងផ្លូវ អនាម័យ សន្តិសុខ និង​ការរំលោភ​ចិញ្ចើម​សាធារណៈ រៀបចំ​សួន​ទីសាធារណៈ ពិសេស នៅ​សួន​សម្តេច​ក្រឡាហោម​សខេង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ។

ហើយនាពេល​ថ្មីៗ​គឺ​ការរៀបចំ​នៅ​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ​ទាំង​ត្រើយ​ខាងលិច​ខាងកើត ដើម្បី​ត្រៀម អបអរ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តបាត់ដំបង​នាពេលខាងមុខ និង​ការរុះរើ​ស្លាក​យីហោ​ទីតាំង​អាជីវកម្ម​ធំៗ​មួយចំនួន​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១​មាត់​ស្ទឹង​សង្កែ ។​ ​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​នៅតែ​សុំអោយ​អាជ្ញាធរ​ក្រុង ខេត្ត​បន្ត អនុវត្ត​ការរៀបចំ​ទាំងនេះ​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត ។​

សូមអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា ទៅតាមដានស្ដាប់នូវកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖

អត្ថបទ៖ អ្នកនាង ឌិន មករា