ដោះស្រាយ​ផលប៉ះពាល់​ចេញពី​ទីតាំង​ចាក់សម្រាម ក្នុង​ក្រុង​បាត់ដំបង​

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លា​កែ​ត​ និង ​សង្កាត់​ចំការ​សំរោង ដែល​រស់​នៅតាម ផ្លូវ​ទៅ​ប្រសាទ​ឯក​ភ្នំ ពិសេស​អ្នករស់នៅ​តំបន់​បូរី​ឯក​ភ្នំ បាន​ត្អូញត្អែរ ពី​ការដុត​សំរាម​របស់​ក្រុមហ៊ុន​ស៊ុន​ទ្រី ក្នុង​ទីតាំង​ចាក់សម្រាម​មួយ ក្នុង​សង្កាត់​ចំការ​សំរោង ដែល ផ្សែង និង ក្លិន បាន ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​ជាច្រើន​ឆ្នាំ​មកហើយ នូវ​មិនទាន់​ឃើញ​ខាង​អា​ជ្ងា​ធរ​ពាក់ព័ន្ធ រឺ ក្រុមហ៊ុន ដោះស្រាយ​បញ្ហា​នេះ បាន​នៅឡើយ ។​

ជា​ពលរដ្ឋ​រស់នៅ​ម្នាក់ បាន​ប្រាប់ថា​៖ តំបន់​នេះ​ហុយផ្សែង​ខ្លាំងណាស់ ជាពិសេស ពេលព្រឹក និង​ពេលយប់ ។ ការដុត​សំរាម​តំបន់​នេះ អាច​បណ្ដាល​ឲ្យ​ប៉ៈ​ពាល​ដល់​សុខភាព​ប្រជាជន​ដែល​នៅក្បែរនោះ ជាពិសេស​ក្មេងៗ​និង​មនុស្ស​ចាស់ ។ បងស្រី​បន្ដថា នៅ​មិនទាន់​ឃើញ​មាន​ខាង​អា​ជ្ងា​ធរ​ពាក់ព័ន្ធ​ណា​ចុះមក​ដោះស្រាយ​នៅឡើយ​ទេ ។​

លោក សុង ស៊ើ​ង ប្រធានការិយាល័យ​អនាម័យ​បរិស្ថាន​ក្រុង​បាត់ដំបង​មានប្រសាសន៍ ចំពោះ​បញ្ហា​នេះ​គឺ​ខាងយើង​មាន​វិធានការ​ត្រៀម​ទីតាំង​ថ្មី​នៅ​តា​គ្រាម​តែដោយសារ​យើង​ឃើញថា​មាន​ផលប៉ះពាល់​ច្រើន​ចំណុច ទីមួយ​គឺ ​ត្រូវ​តម្លើងថ្លៃ​ការប្រមូល​សម្រាម​ពី​ប្រជាពលរដ្ឋ មួយទៀត​ គឺ​គិតដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​រក​កម្រៃ​ពី​អេតចាយ​នៅ​គំនរ​សម្រាម​នោះ​។​

ជាមួយគ្នា​ដែរ​ ចំងាយ​គឺ​ឆ្ងាយ​ជាង​មុន ដូចនេះ​ឡាន​ក្រុមហ៊ុន​ស៊ីន​ទ្រី​ត្រូវ​ប្រើពេល​វែង​ក្នុង​ការដឹក ដូចនេះ​វា​អាចមាន​ការ​យឺត​យាវ​ជាង​ពេលបច្ចុប្បន្ន​។​

​អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត