អាជ្ញាធរ​ក្រុង​បាត់ដំបង​ប្រើ​វិធានការ​ក្តៅរៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សា​ណាត់​

 

​បាត់ដំបង ៖ ក្រុម​អាជីវករ​លក់ដូ​រ​បន្លែ​សាច់ ជុំវិញ​ផ្សា​ណាត់ បានចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធ​រ​ក្រុង​បាត់ដំបង ថា​ពិតជា​ត្រឹមត្រូវ ដែល​អាច​ជួយ​អោយមាន​សណ្តាប់ធ្នាប់​ល្អ ជុំវិញ​វិញ​ផ្សា​ណាត់ ដែល​មាន​ទីតាំង​កណ្តាល​ក្រុង​បាត់ដំបង ។​
​តែ​ទោះ​យ៉ាងណា​ក្រុមអាជីវករ បាន​ស្នើសុំ អោយ​អាជ្ញាធរ​ប្រគល់ រាន​លក់ដូរ ដែល​សមត្ថកិច្ច​បាន​ចាប់​យក​ទៅ​ទុក ក្នុង​អធិការ​ក្រុង​មក​វិញ ដោយ​ពួកគាត់​សន្យា​ថា​ឈប់​លោក​លើផ្លូវ​ទៀតហើយ ។​
​សូមបញ្ជាក់​ថា​អាជ្ញាធរ​ក្រុង​បាន​ចាត់វិធានការ​ក្តៅ​តាំង​ពី​ម៉ោង​បី​បៀត​ភ្លឺ​ថ្ងៃ​ទី​១១ មីនា ដោយ​ចុះ​លើក​យក​រាន អាជីវករ​ដែល​លក់​បន្លែសាច់​ជុំវិញ​ផ្សា​ណាត់ យក​ទៅ​ទុក​អធិការ​ក្រុង ដើម្បី បញ្ឈប់​ការលក់ដូរ​លើ​ផ្លូវថ្នល់ ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង ស្ទះ​ចរាច​រណ៍ ។​
​សូម​ស្តាប់ មតិ របស់​អាជីវក និង ប្រសាសន៍​របស់​លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង តាមរយៈ​កិច្ចសម្ភាសន៍​របស់​ខ្ញុំបាទ​ភី សុខ ដូចតទៅ ៖