សង្ខេបសន្ទនាមតិប្រចាំសប្ដាហ៍

 

ពលរដ្ឋ​ភូមិ​បាឡាត់់​ឃុំ​ន​រា​សម្តែង​ការ​សប្បាយ​ចិត្ត​លើ​ការឆ្លើយតប របស់​អាជ្ញាធរ​


លោក អ៊ុង បូ​ច ពលរដ្ឋ​រស់នៅ​ភូមិ​បាឡាត់ បាន​ប្រាប់ថា​៖​លោក​ពេញ​ចិត្តច្រើន​ទៅលើ​អ្វី​ដែល​ជា​ការដោះស្រាយ​របស់​អាជ្ញាធរ ដូច​ការជួលជុល​ផ្លូវ​សំរាប់​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​ការរៀបចំ​កិច្ចការងារ​នៅ​សា​ឃុំ​ក៏​បាន​ល្អ​ច្រើន​ផងដែរ ។ តែ​ចំពោះ​បញ្ហា​ប្រឡាយទឹក​រៀង​យឺត​យ៉ាង​បន្តិច ។​លោក​បន្ថែមថា​៖ ការផ្តល់សេវា​សាធារណៈ​នៅ​សាលាឃុំ​ក៏​ល្អប្រសើរ​មិន​មាន​ការ​យក​តម្រៃ ឬ​ទុកចោល​យូ​នោះទេ ។​

​ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ច​ន្នី រស់នៅ​ភូមិ​បាឡាត់​ដែរ​នោះ​បាន​លើកឡើង​ថា​៖ ចំពោះ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​គឺ​គាត់​ដោះស្រាយ​ទៅតាម​លទ្ធភាព​ដែរ​ព្រោះ​ឃុំ​មាន​មូលនិធិ​សំរាប់​អភិវឌ្ឍ​ឃុំ​បើ​កញ្ចប់​ចប់​ត្រឹមណា​គឺ​ត្រឹមនឹង​ហើយ បើ​យើង​សុំ​ទៀត​ក៏​មិនដឹង​ដោះស្រាយ​យ៉ាងណាដែរ ។​

​លោក ជុំ គឹម​សេង មេឃុំ​ន​រា​បាន​ប្រាប់អោយដឹង​ថា​៖ អ្វី​ដែល​ពលរដ្ឋ​សុទ្ធសឹង​ជា​ការពិត ដែល​ឃុំ​បាន​ធ្វើការ​ដោះស្រាយ​អ្វី​ជា​តម្រូវការ​របស់​ពួកគាត់ ។ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ឃុំ​បាន​ត​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់ បាន​មួយចំនួនធំ កា​រតភ្លើង​អគ្គីសនី ជួសជុល​ផ្លូវ​ដែល​ខូចខាត​ក្នុង​ឃុំ ហើយ​អ្វី​ដែល​យើង​ធ្វើ​ប្រជា​ចាំ​គឺ​ប្រជុំ​ជីវភាព ដើម្បី​ប្រមូល​បញ្ហា​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​បញ្ហា​សាសនា អប់រំ សេដ្ឋកិច្ច សង្គមកិច្ច យេនឌ័រ និង​បញ្ហា​ផ្សេងៗ​ដើម្បី​យក​មក​រក​ដំណោះស្រាយ ។ លោក​បន្តថា​៖ សំ​រាប់​ឆ្នាំ​២០១៩​យើង​មាន​គម្រោង​ក្នុងការ ស្តារ​ប្រឡាយទឹក​២​ខ្សែរ និង​ផ្លូវ​ចំនួន​៣១៣​ម៉ែត្រ ។​

អ្នកទទួល​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត នៅ​មជ្ឍមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង​មានការ​ថមថយ​

 

​គេ​សង្កេតឃើញថា មកដល់​ថ្ងៃនេះ ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ដែល​ពួកគាត់​ត្រូវ ឆ្កែ និង​ឆ្មា​ខាំ ហាក់​មិនសូវ មាន​ការកក់ស្ទះ ដូច​កាលពី​អំឡុង​ខែ​កុម្ភៈ​នោះ​ឡើយ ។ ការនាំគ្នា​សម្រុក មកចាក់​វ៉ាក់សាំង បែបនេះ បន្ទាប់ពី​មាន​ករណី ជនរងគ្រោះ​ដែល​គេ​អះអាង​ស្លាប់ ដោយសារ​ជំងឺ​នេះ តាមរយៈ​សង្គម​ហ្វេ​សប៊ូ​ក ។ ពលរដ្ឋ​អ្នក​ទៅ​ចាក់ វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត បាន​សង្កេតឃើញថា មួយ​រយៈពេល​ចុងក្រោយ​នេះ គឺ​ហាក់​មាន​ភាព​ស្បើយ មិនសូវ​កក់ស្ទះ​ឡើយ ។​

​បើ​តាម​មន្ត្រី​នៅ​ម​ជ្ឍ​ម​បណ្ឌលបង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ដែល​បាន​ផ្តល់​សារ​អប់រំ ដល់​អ្នក​មក ចាក់​វ៉ាក់សាំង កំពុង​ច្រើន​កុះករ កាលពី​ចុងខែ​កុម្ភ បង្ហាញថា សូម​កុំ​អោយ​បងប្អូន​បារម្ភ​ខ្លាំងពេក ចំពោះ​ជំងឺ​នេះ ព្រោះ​ជំងឺ​នេះ​មិនមែន​ទើបតែ​កើតឡើង​បច្ចុប្បន្ន​នេះ​ទេ ។ លើសពីនេះ មន្ត្រី​រូប​នោះ ក៏​បាន​បញ្ជាក់ថា សត្វ​ដែល​មាន មេរោគ​ឆ្កែឆ្កួត គឺ​មិន​អាច​រស់​បាន លើស ៧​ថ្ងៃ​នោះ​ទេ ។​

​លោក អ៊ុក វិទ្យា អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​បាត់ដំបង បាន​ប្រាប់​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថា រហូតមកដល់​ពេលនេះ អ្នក​មក​ទទួល​ចាក់​វ៉ាក់សាំង ដោយសារ​ឆ្កែ​ឆ្មា​ខាំ មានការ​ថមថយ មិន​កក់ស្ទះ​ទៀតឡើយ ។​លើសពីនេះ លោក​ថា មន្ទីរ​បាន​យកចិត្តទុកដាក់ ដោយ​បន្ថែម​មន្ត្រី ដល់​មជ្ឍមណ្ឌល បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ដើម្បី​ភាពងាយស្រួល នៅពេល​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង ។

​ចំណែក លោក វិន ឈៀប អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ជម្រុញ​អោយ ពលរដ្ឋ​ចឹញ្ចឹមសត្វ ឆ្កែ ឬ​ឆ្មា ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ លើ​សត្វ​របស់ខ្លួន ។ ចំណែក​សេវា​នេះ ពលរដ្ឋ​អាច​រក​ពេទ្យសត្វ​តាម​ភូមិ​ឃុំ ដើម្បី​បង្ការ​កុំអោយ​សត្វ​ចឹញ្ចឹម មាន​ជំងឺ​ឆ្កែ​ឆ្កួត ។​

​សូមបញ្ជាក់​ថា បើ​តាម​សារ​អប់រំ របស់​មន្ទីរ​សុខាភិបាល ទាក់ទង​ជំងឺ​ឆ្កែ​ឆ្កួត ដើម្បី​ការពារ​កុំ អោយ​ឆ្កែ​ឆ្មា​ខាំ កុំ​ចាក់​ឬ​ធ្វើអោយ​វា​ខឹង , កុំ​ដើរ​ជាន់​កន្ទុយ ក្បាល​ខ្លួន ជើង​របស់​វា​, កុំ​ព្យាយាម​បំបែក​សត្វ​ខាំ​គ្នា​, កុំ​ព្យាយាម យក ចាន​អាហារ​វា​កំពុងស៊ី ,​កុំ​ចូល​ជិត​ឆ្កែ មិន​ស្គាល់ ដែល​គ្មាន​ម្ចាស់​ជា​ដើម ។​ប៉ុន្តែ​ប្រសិនបើ​ត្រូវ​សត្វ​ខាំ បងប្អូន​ត្រូវ លាងមុខ​បួស​អោយបាន​ស្អាត ជាមួយ​ទឹក​និង​សាប៊ូ រយៈពេល​១៥​នាទី , មិន​ត្រូវ​លាប​មុខរបួស​ជាមួយ​ម្សៅ ម្ទេស រុក្ខជាតិ កុំ​បិត​របួស ជាមួយ​ក្រណាត់ ឬ បង់​រុំ កុំ​ដេរ​ភ្ជិត​មុខ របួស ។ មួយ​វិញ​ទៀត​ត្រូវ ចំណាំ​សត្វ​ដែល​ខាំ ដើម្បី​ប្រញាប់​ទៅរក ម្ចាស់ បង្ខាំង​សត្វ​ទុក​រយៈពេល ១០​ថ្ងៃ និង​សួរ​ពី​ប្រវត្តិ​សត្វ ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ។ ម្យ៉ាងទៀត​ត្រូវ​ប្រ​ញ៉ាប់ ទៅ​ជួប​គ្រូ​ទេព​ញយ ដើម្បី​ទទួល​វ៉ាក់សាំង​ការពារ​ជាបន្ទាន់ ។​

ការទទួល និង ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម ប​.​ស​.​ស​

 

​អង្គភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​យើង​ហៅ​កាត់​ថា ប ស ស គឺជា​គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ​ឋិត​នៅក្រោម​អាណាព្យាបាល​របស់​ក្រសួង​ការងារ​គឺ​អាណា​ព្យាបាល​បច្ចេកទេស និង​ឋិត​នៅក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​គឺ​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​កម្មករ និយោជិត​គ្រប់ៗ​គ្នា​។​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​មាន​បេសកកម្ម​ពិសេស​គឺ​ផ្ដល់​នូវ​ការធានារ៉ាប់រង​គ្រោះថ្នាក់​លើ​ការងារ ផ្ដល់​របប​ថែទាំ​សុខភាព​ដល់​និយោជិត​កម្មករ និង​របប​ប្រាក់​សោធន​នៅពេល​ចូលនិវត្តន៍​ជាដើម​។

​លោក អ៊ិន វ៉ា​ណូរិន ជា​អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត​បាត់ដំបង​បាន​លើកឡើង​ថា លោក​ទើបតែ​ទទួល​បានកា​តប​សស​រយៈពេល​២​ខែ​មក​ហើយ កាលពី​មុន​ពេល​ដែល​មិនទាន់​មាន​កាត​បស​ស​មន្ត្រីរាជកា​រពេល​មាន​ជម្ងឺ​គឺ​សុំ​លុយ​គោលការណ៍​ជម្ងឺ​ក្នុង​អង្គភាព​នីមួយៗ​តែ​ការធ្វើ​បែប​នេះ​ត្រូវ​ប្រើពេល​យូរ លោក​បាន​បន្ថែម​ថា​ឥលូវ​នេះ​ពេល​មានកា​តប​សស​គឺ​បង្ករ​លក្ខណៈ​ងាយស្រួល​ពេល​មាន​ជម្ងឺ​ភ្លាម​យើង​អាច​ចូល​ពេទ្យ​បាន​ភ្លាមៗ​ដោយ​មិន​អស់​ថវិកា​នោះ​ទេ​។​

ជា​គ្រូបង្រៀន​មួយ​រូប​ទៀត​លោកគ្រូ​រ៉ា​ន់​ចាន់​រិទ្ធ​បាន​លើកឡើង​ថា លោក​ក៏​ទទួល​បានកា​តប​សស​នេះ​ដែរ​ពេល​ចូល​ពេទ្យ​មិន​អស់​លុយ​ព្រោះ​រដ្ឋ​ជួយ​ចេញ​ថ្លៃ​ចំណាយ ។

​ស្រដៀង​គ្នា​នោះ​ដែរ​លោក ហ៊ីង ស៊ីថា ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​កំពង់​ព្រះ លោក​ក៏​បាន​លើកឡើង​ដែរ​ថា​លោក​ក៏​ទទួលបាន​កា​តប​សស​នេះ​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ​លោក​ថា​កាត​នេះ​កម្មករ​រោងចក្រ​ក៏​មាន​មន្ត្រីរាជការ​ក៏មាន​ដែរ ហើយ​ការប្រើ​កាត​នេះ​ពេល​មាន​បញ្ហារ​សុខភាព​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មិន​អស់​លុយកាក់​នោះ​ទេ​។​

​ចំនែកឯ​លោក តែម ទិ​ត្យ ប្រធានការិយាល័យ បេឡា​ជាតិ របប​សន្ដិសុខ​សង្គម បាន​លើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ មីនា​ឆ្នាំ ២០១៩ ថា​៖ សូមឲ្យ​និយោជ​កក្រុមហ៊ុន​សហគ្រា​សគ្រ​ប់​ខ្នាត ដែល​មាន​កម្មករ កម្ម​ការី​ដែល​ធ្វើការ​ហើយ​មិន​ទាន់​បាន​ទៅ​ចុះបញ្ជីរ​នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​មេត្តា​ទៅ​ចុះបញ្ជីរ​និង​ទទួលបាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​បង្អែ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​ជាដើម​។​

​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថាប​សស មាន​អត្ថប្រយោជន៍​ដល់​មន្ត្រីរាជការ​កម្មក​រ និយោជិត​នានា ដូច្នេះ​ចំពោះ​មន្ត្រីរាជការ កម្មករ និយោជិត​ដែល​មិនទាន់​មាន​ប័ណ្ណ​នេះ​សូម​រួសរាន់​ស្នើរ​សុំ​ទៅ​កាន់​ទីស្នាក់ការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​នៅ​ជិត​លោកអ្នក​។ សម្រាប់​ខេត្ត​បាត់ដំបង​មាន​ទីតាំង​ឋិត​នៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

ការផ្តល់​សេវា​តាម​ច្រកចេញចូល​តែ​មួយ ខេត្ត​បាត់ដំបង​

 

​ការិយាល័យ​នៅ​ច្រកចេញចូលរ​តែ​មួយ​គឺ​មាន​សេវា ស្លាក​ម៉ូតូ និង​សេវា​មួយចំនួនទៀត ហើយក៏​មាន​ការលើកឡើង​ដោយ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។​

​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ទៅ​ទទួល​សេវា​បាន​ប្រាប់ថា ចំពោះ​បញ្ហា​គឺ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​នោះ​គឺ​មិន​សូវ​គោរព​ពេលវេលា ហើយ​តម្លៃ​មិន​មាន​ពិតប្រាកដ វា​ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សូវ​យល់ ហើយ​មាន​ការលំបាក​។​

​ចំណែកឯ​កញ្ញា​វិមាន​បាន​និយាយថា ការ​ទៅ​ទទួល​សេវា​គឺ​មាន​ការ​យឺត​យាវ ហើយ​កញ្ញាក់​ហាក់​មិនទាន់​បាន​យល់​ពី​នីតិវិធី​ក្នុង​ការ​ទៅ​ទទួល​សេវា​នៅ​ឡើយ​នោះទេ​។​