កម្ពុជា នឹងទទួលវ៉ាក់សាំង បង្ការជំងឺកូវិត 19 ប្រភេទ សុីណូវ៉ាក់ ចំនួន 1 លានថូដទៀត

Mot Voyho, [25.06.21 15:14]

បើតាមរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ យក់សម្បត្តិ បានបញ្ជាក់ប្រាប់ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2021 នេះថា តាមការគ្រោងទុក វ៉ាក់សាំងកូវិត 19 ប្រភេទ សុីណូវ៉ាក់ របស់សាធារណរដ្ឋ ប្រជាមានិតចិន ចំនួន មួយលានដូស និងដឹកមកកម្ពុជា នៅព្រឹកថ្ងៃទី 26 ខែមិថុនាស្អែកនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវិត 19 ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបបានចំនួន ៣,៧១៥,៧២៥ នាក់។ សម្រាប់លទ្ធផល ចាក់វ៉ាក់សាំង គោលដៅ 10 លាននាក់ បានចំនួន ៣៧,១៦%៕២៥មិថុនា៕ ប្រភព TVK៕