ខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ១៩ បន្ថែមថ្មីជិត១០០នាក់ទៀត ដែលឆ្លងចន្លោះពី អាយុ៤ឆ្នាំដល់៧៧ឆ្នាំ

Phy Sok, [27.07.21 07:27]

    

មន្រ្តីសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ជិត១០០នាក់បន្ថែមទៀតនៅខេត្តបាត់ដំបង ធ្វើអោយចំនួនឆ្លងកើនឡើងនៅខេត្តនេះរហូតដល់ ជាង២៦០០នាក់ នាក់ហើយគិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ។

អ្នកឆ្លងថ្មីនេះមានអាយុចន្លោះចាប់ពី៤ឆ្នាំ ដល់ ៧៧ឆ្នាំ ដែលពួកគេភាគច្រើនកើតលើអ្នកនៅផ្ទះ បន្ថែមពីនោះមាន ឆ្លងលើ មន្រ្តីនគបាល កសិករ អ្នករកស៊ី សិស្ស បុគ្គលិកមីក្រូហិរញ្ញវត្ថុ បុគ្គលិក ក្រុមហ៊ុន មន្រ្តីរាជការនិងកម្មករសំណង់ និង ពលករមកពីថៃជាដើម ។

ការឆ្លងថ្មីបន្ថែមនេះធ្វើអោយកត់សម្គាល់ថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងពុំមានមានសញ្ញាណាថមថយនៅឡើយទេ គឺមានតែកើនឡើងក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈអាជ្ញាធរកំពុងតែ សម្រុកចាក់ វ៉ាក់សាំងជូនដល់ពលរដ្ឋនៅខេត្តបាត់ដំបង យ៉ាងញ៉ាប់ដៃញ៉ាប់ជើង ដើម្បីអោយសម្រេច តាមផែនការកំណត់ ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២៧ខែកក្កដាចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើន ឡើងដល់ ចំនួន២៦ ២២នាក់ ចំនួននេះជាសះស្បើយចំនួន ១៥៧៣នាក់ ស្លាប់៣០នាក់ និង កំពុងសម្រាកព្យាបាល១០១៩នាក់ ។ ភី សុខ