លោកយាយលោកតា ដែលមានព្រះជន្ម 100 ឆ្នាំឡើង ចំនួន ៨៩នាក់ បានទទួលអំណោយ

Mot Voyho, [30.08.21 14:28]

គិតត្រឹមថ្ងៃនេះ មានលោកយាយលោកតា ដែលមានព្រះជន្ម 100 ឆ្នាំឡើង ចំនួន ៨៩នាក់ បានទទួលអំណោយ សម្ដេចតេជោ ហើយបុគ្គលដែលមានវ័យចាស់បំផុត គឺមានព្រះជន្ម ១១៤ ឆ្នាំឯណោះ

កន្លងទៅថ្មីៗនេះ លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង ការពារជំងឺកូវិត ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅក្នុងឱកាសបំពេញបេសកកម្ម មនុស្សធម៌ សម្ដេចតេជោ ប្រគេន និងជូនអំណោយ ដល់ព្រះសង្ឃ និងលោកតាលោកយាយ មានព្រះជន្ម ១00 ឆ្នាំឡើង ដែលស្ម័គ្រព្រះទ័យ និងចិត្ត ចាក់វ៉ាក់សាំងបង្ការ

ជំងឺកូវិត ១៩ នោះ បានសម្ដែង ក្តីរីករាយ បន្ទាប់ពីបានជួបបុគ្គល ដែលមានព្រះជន្មច្រើន បំផុតគឺ ១១៤ ឆ្នាំហើយនោះ គឺលោកយាយ សូអូន រស់នៅភូមិស្លែង ឃុំខ្យង ស្រុកសែនជ័យ ខេត្តព្រះវិហារ នៅពេលមុននេះ គឺលោកយាយម្នាក់ រស់នៅខេត្តពោធិ៍សាត់ ហើយដែលមានព្រះជន្ម ១១៣ ឆ្នាំ។ លោកជំទាវវេជ្ជបណ្ឌិត ក៏បានសម្ដែងនូវ ការអបអរសាទរ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃការងារចាក់វ៉ាក់សាំង លោកជំទាវបញ្ជាក់ថា អ្នកស្ម័គ្រចិត្តចាក់លេខ លេងរៀងទី ៩លាន នៅថ្ងៃនេះ បានបង្ហាញពីវឌ្ឍនភាព កាន់តែល្អ នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ហើយ ១0 លាននាក់ សម្រាប់ក្រុម ដែលមានអាយុ ពី ១៨ ឆ្នាំឡើង គឺនៅមិនយូរនោះទេ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី 28 ខែសីហាកន្លងទៅ មុននេះបន្តិច កម្ពុជាយើងបានរកឃើញ អ្នកស្ម័គ្រ ចិត្ត ចាក់វ៉ាក់សាំង លេខរៀងទី ៩លានហើយ គឺលោកយាយព្រំគួយ អាយុ 76 ឆ្នាំ ដែលរស់នៅភូមិ ថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕ ប្រភព វិទ្យុជាតិ កម្ពុជា