លោកយាយ ញូ បុផា អាយុ ១០១ ឆ្នាំ រស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួល អំណោយ របស់សម្ដេចតេជោហ៊ុនសែន

Mot Voyho, [20.09.21 15:16]

លោកយាយ ញូ បុផា អាយុ ១០១ ឆ្នាំរស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ ពីលោកយាយ បានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង បង្ការជំងឺកូវិត ១៩ នៅថ្ងៃទី ៣ ខែកញ្ញា កន្លងមកនេះ។

ពិធីផ្ដល់អំណោយ របស់សម្ដេចតេជោហ៊ុនសែន ជូនផ្ទាល់ដែរ ដល់លោកយាយ អាយុ ១០១ ឆ្នាំ កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅនេះ លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូរវិត ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នេះគឺជាទឹកចិត្ត សម្តេចតេជោ តែងតែគិតគូរ និងយកចិត្តទុកដាក់ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ អាយុពី ១00 ឆ្នាំឡើង បានចាក់វ៉ាក់សាំង កូវិត ១៩ ហើយបានផ្ដល់ជូននូវ ថវិកាចំនួន ៣ លានរៀល និងគ្រឿងឧបភោគបរិភោគ ជាច្រើនទៀត។ លោកជំទាវបានផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្ទឹងត្រែង អំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំង បង្ការជំងឺកូវិត ១៩ផងដែរ និងសូមអំពាវនាវ ឱ្យបងប្អូន នាំកូនចៅចាប់ពីអាយុ ៦ ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវិត ១៩ ឲ្យបានគ្រប់គ្នា។

លោកយាយ ញូបុផា អាយុ ១០១ ឆ្នាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុនសែន ដែលខំប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ឲ្យប្រជាពលរដ្ឋ ហើយនិងបានផ្ដល់ អំណោយជូនរូបគាត់ នៅពេលនេះបន្ថែមទៀត។សូមបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោហ៊ុនសែន ត្រូវបានលោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន នាំយកទៅផ្ដល់ជូន លោកយាយអាយុ ១00 ឆ្នាំ នៅខេត្តរតនគិរី លោកយាយអាយុ ១០១ ឆ្នាំ នៅខេត្តស្ទឹងត្រែង និងលោកយាយអាយុ ១០២ ឆ្នាំ នៅខេត្តព្រះវិហារផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា