តម្រួតថៃថៃចាប់ពលករខ្មែរ១១នាក់ ដែលដើរកាត់ចំការអំពៅ បម្រុងឆ្លងដែនមកកម្ពុជាវិញ

Phy Sok, [11.08.21 12:38]

ប្រភពអោយដឹងថា កម្លាំងកងរយលេខ ១២០៤ ប្រចាំស្រុកអារញ្ញប្រាថេត បានឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ ដែលកំពុងធ្វើដំណើរកាត់ក្នុងចម្ការអំពៅ ក្បែរព្រំដែនក្នុងប្រទេសថៃ បម្រុងឆ្លងមកកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១០ខែសីហា។

ប្រភពបញ្ជាក់ថាការឃាត់ខ្លួនពលករខ្មែរនេះមានចម្ងាយពីអូរព្រំដែនកម្ពុជាថៃប្រមាណ ១ គីឡូម៉ែត្រ ត្រង់ចំណុច នូនឃីលេខ ក្នុងភូមិ៦ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខស្រុកសំពៅលូខេត្តបាត់ដំបង ដែលក្នុងនោះមានប្រុស ៤ នាក់ ស្រី ៦ នាក់ និងក្មេងស្រី ១ នាក់ ។

ក្រោយពីការឃាត់ខ្លួនរបស់ទាហានថៃរួចមក ពួកគេបានសារភាពថា មកពីខេត្តបាត់ដំបង ហើយបានចូលទៅធ្វើការនៅក្នុងផ្សារណាត់ ក្នុងតំបន់បាងកាពិ ទីក្រុងបាងកក ប៉ុន្តែដោយសារកូវីដផ្ទុះខ្លាំងពេក រីឯផ្សារក៏ត្រូវគេបិទ ទើបវិលត្រឡប់មកកម្ពុជាវិញ។

បច្ចុប្បន្នពលករខ្មែរទាំង ១១ នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនអោយទៅស្នាក់នៅ ជាបណ្តោះអាសន្នក្បែប៉ុស្តិ៍ត្រួតពិនិត្យលេខ ៦៣ រង់ចាំព្រំដែនកម្ពុជាបើកឡើងវិញ៕ ភី សុខ