ពលករខ្មែរ១៤នាក់ ត្រូវកម្លាំងតម្រួតថៃឃាត់ខ្លួន ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា លើពីរគោលដៅ

Phy Sok, [30.07.21 08:53]
  ប្រទេសថៃ: ពលករខ្មែរចំនួន១៤នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃលេខ៣ និងលេខ១២ ធ្វើការឃាត់ខ្លួនលើពីរគោលដៅ ស្របពេលដែលប្រទេសថៃកំពុងឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមេរោគបម្លែងខ្លួន ធ្វើអោយពួកគេគេចខ្លួនត្រឡប់ចូលមកកម្ពុជាវិញ។

ការឃាត់ខ្លួននេះគឺបានធ្វើឡើងជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងស្រុកតាប្រាក់យ៉ា និងក្នុងស្រុកអារញ្ញប្រាថេត

តាមចំការដំឡូងមី ត្រង់ចំណុចដុងងូ ក្នុងឃុំប៉ារ៉ៃដោយក្នុងស្រុកតាប្រាក់យ៉ាឃាត់បានចំនួន ៦ នាក់ និងក្នុងស្រុកអារញ្ញប្រាថេតចំនួន ៨ នាក់។

ក្រោយពីត្រួតពិនិត្យកម្តៅដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩រួចមក ពួកគេបានសារភាពថា ដោយសារតែការភ័យខ្លាចនូវជំងឺប្រភេទថ្មីផងទើបពួកគេសម្រេចវិលត្រឡប់មកកម្ពុជាវិញដោយចំណាយថវិកាក្នុងម្នាក់ៗទៅលើអ្នកបង្ហាញផ្លូវអស់ចំនួន៤.០០០ បាត ៕ ដោយ ភី សុខ


ពលករខ្មែរ១៤នាក់ ត្រូវកម្លាំងតម្រួតថៃឃាត់ខ្លួន ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជាវិញ

ពលករខ្មែរចំនួន១៤នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃលេខ៣ និងលេខ១២ ធ្វើការឃាត់ខ្លួនលើពីរគោលដៅ ស្របពេលដែលប្រទេសថៃកំពុងឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមេរោគបម្លែងខ្លួន ធ្វើអោយពួកគេគេចខ្លួនត្រឡប់ចូលមកកម្ពុជាវិញ។

ការឃាត់ខ្លួននេះគឺបានធ្វើឡើងជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងស្រុកតាប្រាក់យ៉ា និងក្នុងស្រុកអារញ្ញប្រាថេតតាមចំការដំឡូងមី ត្រង់ចំណុចដុងងូ ក្នុងឃុំប៉ារ៉ៃដោយក្នុងស្រុកតាប្រាក់យ៉ាឃាត់បានចំនួន ៦ នាក់ និងក្នុងស្រុកអារញ្ញប្រាថេតចំនួន ៨ នាក់។

ក្រោយពីត្រួតពិនិត្យកម្តៅដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩រួចមក ពួកគេបានសារភាពថា ដោយសារតែការភ័យខ្លាចនូវជំងឺប្រភេទថ្មីផងទើបពួកគេសម្រេចវិលត្រឡប់មកកម្ពុជាវិញដោយចំណាយថវិកាក្នុងម្នាក់ៗទៅលើអ្នកបង្ហាញផ្លូវអស់ចំនួន៤.០០០ បាត ៕ ដោយ ភី សុខ