មន្រ្តីជំនាញទុកពេលអោយរថយន្តធន់ធ្ងន់ទាំងអស់ ១៤ថ្ងៃ មុននឹងចាប់ផ្តើម ផាកពិន័យតាមច្បាប់

Phy Sok, [24.08.21 11:22]

 មន្រ្តីជំនាញទុកពេលអោយរថយន្តធន់ធ្ងន់ទាំងអស់ ១៤ថ្ងៃ មុននឹងចាប់ផ្តើម ផាកពិន័យតាមច្បាប់ ចំពោះរថយន្តដឹកលើសទម្ងន់លើជាតិលេខ៥ ម្តុំស្រុកសង្កែ ខេត្តបាត់ដំបង

បន្ទាប់ពីទទួលបានស្ថានីយជញ្ជីងអចល័ត ជាលើកដំបូង ដែលដាក់ឈ្មោះថាស្ថានីយពុកឆ្មា ខេត្តបាត់ដំបង នោះ មន្រ្តីជំនាញពាក់ព័ន្ធ បានចាប់ផ្តើមធ្វើការថ្លឹងសាកល្បងលើរថយន្តធន់ធ្ងន់ទាំងអស់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ខែសីហា ដល់ថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ ២០២១ ។

មន្រ្តីក្រសួងសាធារណៈការនឹងដឹកជញ្ជូនបានអោយដឹងថា ក្រោយពីថ្លឹងសាកល្បងនៅស្ថាននីយពុកឆ្មារ ដែលស្ថិតនៅ កំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង នេះរួច មន្រ្តីជំនាញនឹងចាប់ផ្តើមអនុវត្តន៍វិធានការផាកពិន័យតាមផ្លូវច្បាប់ចំពោះរថយន្តដឹកជញ្ជួនលើសទម្ងន់កម្រិតតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០២១តទៅ ។

ក្នុងឱកាសចុះពិនិត្យទីតាំងបង្កើតស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានមានប្រសាសន៍ថា សម្រាប់ខេត្តបាត់ដំបងនេះជាលើកដំបូងហើយដែលមានស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់កម្រិត ។

ឯកឧត្តម សេង ឈួន បានណែនាំដល់គណៈកម្មការគ្រប់គ្រងស្ថានីយជញ្ជីង ដែលមានសមាសភាពចម្រុះមកពី ក្រសួងសាធារណការ មន្រ្តីសាលាខេត្ត ប៉ូលិស និងកងរាជអាវុធហត្ថ ត្រូវធ្វើយ៉ាងណាសហការផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្រ្កាបយានយន្តដឹកលើសទម្ងន់ឲ្យមានប្រសិទ្ធភាព ខណៈក្រសួងបានរកឃើញមានរថយន្តច្រើនណាស់ដែលដឹកលើសទម្ងន់ទើបបណ្ដាលឲ្យផ្លូវនានាឆាប់ខូចខាតជាបន្តបន្ទាប់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យសមាជិកគណៈកម្មការគ្រប់គ្រងស្ថានីយជញ្ជីងទាំងអស់ត្រូវ អនុវត្តន៍ច្បាប់ឲ្យបានម៉ឺងមាត់បំផុត មិនត្រូវប្រើមនោសញ្ចេតនាផ្ទាល់ខ្លួន ឬមនោសញ្ចេតនាក្រុមធ្វើការដោះលែងយានយន្តដឹកលើសទម្ងន់ ពីចំណុចមួយទៅចំណុចមួយទៀតដែលនាំឲ្យអន្តរាយទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយ ។

ឯកឧត្តមស្នើរអោយហ សមាគមដឹកជញ្ជួនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជួនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជួន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយមន្រ្តីមានសមត្ថកិច្ចនិងចូលរួមអនុវត្តន៍ច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕ ភី សុខ