មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសុខាភិបាល បុគ្គលិកស្ម័គ្រចិត្ត ជាង ១៥00 នាក់ ទទួលបានអំណោយ ពីសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

Mot Voyho, [20.09.21 17:08]

អភិបាលរាជធានីភ្នំពេញ ប្រពន្ធអំណោយ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាល ស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌល ព្យាបាលជំងឺកូវិត ១៩ នាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។

លោកឃួងស្រេង ក្នុងឱកាសនោះ បានណែនាំ ដល់លោក ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញ ឱ្យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ នៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្មោះចិត្ត នៅ តាមមណ្ឌលព្យាបាលជំងឺ កូវិត ១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ ខិតខំបំពេញការងារ ឲ្យបានល្អបន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋយើង។

មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅ មន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាល ជំងឺកូវិត ១៩ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានទទួលអំណោយ នាពេលនេះ សរុបមានចំនួន ១៥៤៨ នាក់ ដោយម្នាក់ម្នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម មីមួយកេះតូច និងត្រីខ ១យួរ៕ ប្រភព វិទ្យុជាតិ កម្ពុជា