ផ្ទុះជំងឺកូវីដ១៩នៅ ភូមិព្រាននិល យកសំណាក៧០០នាក់ មានវិជ្ជមានជាង១៥០នាក់

Phy Sok, [20.09.21 14:41]

អាជ្ញាធរនិងមន្រ្តីសុខាភិបាលបានកំពុងបន្តយកសំណាកលើកទីពីរម្តងទៀតក្រោយ៧២ម៉ោង នាព្រឹកថ្ងៃទី២០ខែកញ្ញា បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ លើអ្នកភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងចំនួន១៥១នាក់ ។

លោកឱសថបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងដែលចុះពិនិត្យការយក សំណាកលើកទីពីរលើ ប្រជាជនភូមិព្រាននិលនេះបានអោយដឹងថា ថ្ងៃនេះជាថ្ងៃទី៣ ហើយគឺ គ្រប់៧២ម៉ោង ត្រូវយកសំណាកម្តងទៀតលើអ្នកពាក់ព័ន្ធ ដើម្បីរកមេរោគកូវីដ១៩ ។លោកអំពាវ នាវអោយ ប្រជាពលរដ្ឋពាក់័ពន្ធអញ្ជើញមកយកសំណាកទាំងអស់គ្នា នៅទីតាំងសា លាបឋមសិក្សាព្រាននិល។

លោកឱថបណ្ឌិតបានបញ្ជាក់ថាមូលហេតុដែលនាំអោយមានការផ្ទុះជំងឺកូវីដ១៩ពេញភូមិព្រាននិលនេះ គឺដំបូង ស្រ្តីអ្នកភូមិព្រាននិលម្នាក់អាយុ៥៩ឆ្នាំ បានស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ខែកញ្ញា ក្រោយមកពិនិត្យឃើញមានជំងឺកូវីដ ត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរ ចាប់ផ្តើមពិនិត្យសមាជិកគ្រួសារនិងអ្នកពាក់ព័ន្ធរកឃើញបន្តបន្ទាប់ រហូតដល់ រកឃើញវិជ្ជមានកូវីដ១៩ ១៥១នាក់ ក្នុងចំណោមអ្នកពាក់័ពន្ធ៧០០នាក់ ។

លោកបញ្ជាក់ថាក្រោយពីផ្ទុះជំងឺកូវីដ១៩ខ្លាំងក្នុងភូមិ អាជ្ញាធរបានសម្រេចបិទខ្ទប់ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឬស្សីនេះទាំងមូលតែម្តង គឺហាមមិនអោយចេញចូល និង រង់ចាំ៧២ម៉ោងក្រោយ បន្តធ្វើសំណាករកមេរោគកូវីដ១៩ម្តងទៀត ។ ចំណែកអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩បញ្ជូន ទៅសម្រាក ព្យាបាល នៅមណ្ឌលព្យាបាលស្រុកមោងឬស្សី ៕ អត្ថបទ ភី សុខ