កូវី​ដ​១៩ សម្លាប់​៤,០០០​នាក់ នៅ​អាមេរិក ការបន្ត​ស្លាប់​នឹង​អូស​ពេល​២​សប្តាហ៍​ទៀត​

កូ​វីដ​១៩​ចាត់​ទុក្ខ​ជា​ជំងឺ​រាតត្បាត​សកល​មួយ បាន​ផ្តាច់​ជីវិត​មនុស្ស​កើន​ដល់ ៤,០៧៦​នាក់​ហើយ ក្នុងចំណោម​ករណី​ឆ្លង​សរុប ១៨៩,៥១០​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ដែល​វា​ជា​តួលេខ​ខ្ពស់​ជាងគេ​បំផុត​នៅលើ ពិភពលោក​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ CNA នា​រសៀល​ថ្ងៃ​ពុធ ទី​០១ ខែ​មេសា ឆ្នាំ​២០២០​។​

CNA បាន​ដកស្រង់​របាយការណ៍រ​បស់ សាកលវិទ្យាល័យ​អាមេរិក ច​ន ហប់​ឃី​នស៍ (Johns Hopkins) ដែលជា​អ្នក​តាមដាន​ជាប់​ជានិច្ច​លើ​ស្ថានការណ៍​នៃ​វីរុស​កូរ៉ូណា ឲ្យដឹង​ថា​តួលេខ​ចុងក្រោយ ដែល​ត្រូវបាន​ដកស្រង់​ថ្ងៃទី​០១​ខែ​មេសា បានឲ្យដឹង​ទៀតថា រដ្ឋ​ញូយ៉ក​បាន​រ៉ាប់រង​ករណី​ស្លាប់ ដោយសារ​តែ​ជំងឺ COVID-19 នេះ​រហូតដល់​ទៅ​ជាង ៤០% ឯណោះ នៃ​ចំនួន​ករណី​ស្លាប់​ទាំង​ជាង ៤,០០០​នាក់​ខាងលើ​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​។ សាកលវិទ្យាល័យ​អាមេរិក Johns Hopkins បានចាត់ទុក​តួលេខ​ថ្មី​នេះ ជា​ការកើនឡើង​នូវ​ចំនួន​មនុស្ស​ស្លាប់ លើស​ទ្វេដង​បើ​ធៀប​នឹង​រយៈពេល ០៣​ថ្ងៃ​កន្លង​ទៅនេះ​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​ធ្វើការ​ព្រមាន​ថា សហរដ្ឋអាមេរិក​ទាំង​មូល គួរតែ​ត្រៀម​ខ្លួន​សម្រាប់​រយៈពេល​ដ៏​គួរឲ្យ​ឈឺចាប់ ដែល​នឹង​ត្រូវ​អូសបន្លាយ​ពីរ​សប្តាហ៍​ទៀត​ឯ​ណោះ​។​

​អ្នកជំនាញ​ប្រចាំ​សេត​វិមាន ក៏បាន​លើកឡើង​ផងដែរ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១​លាន​នាក់​អាច​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក ហើយ​ក្នុងនោះ​អ្នកស្លាប់​អាច​កើន​ដល់ ២០០,០០០​នាក់​៕
@physo​