សិក្ខាសាលា គណៈកម្មាធិការ រៀបចំដែនដី នគរូបនីយកម្ម ថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុលោម ភាពលើសេចក្តីព្រាង លើផែនការ ប្រើប្រាស់ដីនៅក្នុងឃុំ គោលដៅចំនួន 30

Mot Voyho, [17.08.21 11:23]

សិក្ខាសាលា គណៈកម្មាធិការ រៀបចំដែនដី នគរូបនីយកម្ម ថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុលោម ភាពលើសេចក្តីព្រាង លើផែនការ ប្រើប្រាស់ដីនៅក្នុងឃុំ គោលដៅចំនួន 30

ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចូលរួម សិក្ខាសាលា គណៈកម្មាធិការ រៀបចំដែនដី នគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យនិង អនុលោម ភាពលើសេចក្តីព្រាងផែនការ ប្រើប្រាស់ដីនៅក្នុងឃុំ គោលដៅចំនួន 30 តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom កាលពីថ្ងៃទី 16 ខែសីហា កន្លងទៅនេះ។

គោលបំណងនៃផែនការ ប្រើប្រាស់ដីនៅក្នុង ឃុំគឺជាផែនការ រូបវន្ត ដែលសិក្សាប៉ាន់ប្រមាណ ពីសក្តានុពលដី ធនធាន ទឹក និងសិក្សាពីលទ្ធភាពផ្សេងៗ ក្នុងការប្រើប្រាស់ ដីព្រមទាំង លក្ខខណ្ឌសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីធ្វើការជ្រើសរើស នូវជម្រើសដ៏ល្អ បំផុត ក្នុងការប្រើប្រាស់ ដី សំដៅជួយពង្រឹង យុទ្ធសាស្ត្រ ក្នុងការ អភិវឌ្ឍ លើគ្រប់វិស័យ ក្នុងឃុំ។ ពិនិត្យជារួម ផែនការប្រើប្រាស់ ដីនៅឃុំ ជាឧបករណ៍មួយ ដ៏សំខាន់ ដែលជួយដល់ក្រុមប្រឹក្សាឃុំ កូនដូចជាដល់អ្នកពាក់ព័ន្ធ ទាំងអស់ នៅថ្នាក់ក្រោម ក្នុងការរួមចំណែក ដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធាន ធម្មជាតិ ប្រកបដោយជ័យរភាព និងសមធម៌។

 

ការចងក្រងរៀបចំ ផែនការប្រើប្រាស់ដី នៅក្នុងឃុំ ក្នុងគោលបំណងជារួមគឺ -រៀបចំផែនការប្រើប្រាស់ គ្រប់គ្រងធនធាន ដី និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ពិសេសកាត់បន្ថយ ទំនាស់នានា ដែលកើតពីការប្រើប្រាស់ ដីលំនៅមូលដ្ឋាន។ – គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងសមធម៌។ – រួមចំណែកកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈបង្កើន ផលលិតកម្មស្រូវ និងការនាំចេញអង្ករ។ – សម្រេចឲ្យបាន នៅផែនការ ប្រើប្រាស់ដី នៅក្នុងឃុំ ស្របតាមស្ថានភាព និងសក្កានុពល ដីជាក់ស្ដែង ឆ្លើយតបចំពោះ សេចក្តីត្រូវការ របស់អាជ្ញាធរ នានា ដឹងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិ ឲ្យចំទិសដៅ។ – និងរួមចំណែក គ្រប់គ្រងដីរដ្ឋ ដែលមាននៅក្នុងឃុំ ឲ្យបានល្អប្រសើរ តាមតួនាទី មុខងារ តំណាងរដ្ឋ និងកិច្ចអភិវឌ្ឍមូលដ្ឋាន ការកសាងផែនការ៕ ប្រភព រដ្ឋបាលខេត្ត