ពលករខ្មែរជាង៣០០នាក់ នឹងត្រូវអាជ្ញាធរថៃបញ្ជូនមកតាមច្រកខេត្តបាត់ដំបង

Phy Sok, [11.08.21 14:09]

អជ្ញាធរអោយដឹងថាបើគ្មានអ្វីប្រែប្រួលនោះទេ ភាគីថៃនឹឹងបញ្ជូនពលករខ្មែរជាង៣០០នាក់ ដែលជាប់គាំងនៅក្បឺរព្រំដែនក្នុងទឹកដីថៃថៃដោយសារការបិទខ្ទប់ច្រកព្រំដែននោះ មកឲ្យអាជ្ញាធរខេត្តបាត់ដំបងតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់)ស្ថិតក្នុងស្រុកកំរៀង នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២១ខាងមុខ ។

បើតាម លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ខាងមុខ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នឹងអញ្ជើញទៅទទួលពលករខ្មែរប្រមាណជាង៣០០នាក់ ពីអាជ្ញាធរថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ។

 អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា អំឡុងពេលបិទខ្ទប់នេះពលករខ្មែរយើងដែលមានបំណងចូលមកក្នុងប្រទេសកម្ពុជាវិញ កំពុងស្នាក់នៅជាបណ្ដោះអាសន្ន នៅទីតាំងដែលរៀបចំដោយអាជ្ញាធរ និងសមត្ថកិច្ចថៃ គិតត្រឹមថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០២១ មានចំនួន៣២៦នាក់ ក្នុងនោះនៅខេត្តច័ន្ទបូរី ២៩៥នាក់ និងខេត្តស្រះកែវ ៣១នាក់។

ភី សុខ