គ្រាន់មួយយប់អាវុធហត្ថក្រុងបាត់ដំបងបង្កា្របការជួញដូរគ្រឿងញៀនពីរករណីឃាត់ខ្លួនមនុស្ស៤នាក់និងគ្រឿងញៀនច្រើនកញ្ចប់

សកម្មភាពជួញដូរគ្រឿងញៀននៅក្រុងបាត់ដំបងនៅតែមានសភាពសកម្ម ខណៈមន្រ្តីជំនាញបានកំពុងបន្ត បង្រ្កាប និងទប់ស្កាត់ជារៀងរាល់ថ្ងៃ ។គ្រាន់តែនៅយប់ថ្ងៃទី២៨ កញ្ញា ២០២១ មន្រ្តីកងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានធ្វើការបង្រ្កាបករណីគ្ករឿងញៀនពីរករណីផ្សេងគ្នា ដោយឃាត់ខ្លួនបានជន សង្ស័យ ចំនួន៤នាក់ រួមជាមួយវត្ថុតាងមួយចំនួន ។

មន្រ្តីអាវុធហត្ថក្រុងបាត់ដំបងអោយដឹងថា ករណីទី១. នៅវេលាម៉ោង ២០:១០ នាទី ថ្ងៃទី២៨.០៩.២០២១ នៅចំណុចក្រុមទី១០ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ក្រុងបាត់ដំបង បានចុះធ្វើបង្ក្រាបករណី គ្រឿងញៀន ចំនួន ០១ លើក ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់:

១. ឈ្មោះ បូរ ស័ក្តវណ្ណា ហៅ បៀរ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ។

២. ឈ្មោះ ឈៀង ឡាយឈី ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។និងបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់ ទម្ងន់ ១៤,១៩ ក្រាម . ទូរស័ព្ទ ចំនួន ០២ គ្រឿង . ម៉ូតូ ចំនួន ០១ គ្រឿង ។

សមត្ថកិច្ចអោយដឹងថា ចំណែកករណីទីពីរ នៅវេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី២៨.០៩.២០២១ ដដែលនៅចំណុចក្រុមទី២១ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ក្រុងបាត់ដំបង បានចុះធ្វើបង្ក្រាបករណី គ្រឿងញៀន ចំនួន ០១ លើកទៀតដោយ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ដូចគ្នា ។

ជនសង្ស័យទាំងពីរនាក់មាន ១. ឈ្មោះ ញឹក កុសល ហៅ ប៉ែល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។

២. ឈ្មោះ ចាន់ សុទីង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សរឹងថ្លា (ម៉ាទឹកកក) ចំនួន ១១ កញ្ចប់ ទម្ងន់ ៣,៤៣ ក្រាម និង ម៉ូតូ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀនដើម្បីបន្តនីតិវិធី ។ អត្ថបទ ភី សុខ