ព្រះសង្ឃ​៤៦​អង្គ គង់នៅ​វត្ត​ស្វាយដង្គំ ត្រូវបាន​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​សុខភាព ក្រោយពី​មាន​កម្តៅ​លើសពី​37,5​ក្អក​ហៀរ​សំ​បោរ ច្រើន​ថ្ងៃ​

​មាន​ករណី​ក្តៅខ្លួន​(>៣៧,៥) ក្អក ហៀរ​សំបោរ រយៈពេល​6​ថ្ងៃ​ហើយ កើតមាន​ចំពោះ​ព្រះសង្ឃ​ចំនួន 46​អង្គ មាន​ព្រះជន្ម​ពី​១១-១៩​ព្រះវស្សា គង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​និមន្ត​មកពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក​បឋមសិក្សា ក្នុង​វត្ត​នេះ ហេ​ី​យ​ទទួល​ការព្យាបាល​បាន​ធូរស្រាល​ខ្លះៗ​ហើយ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និ​ការណែនាំ​របស់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​ជាង ១៩ យប់​នេះ​ក្រុមការងារ RRT មន្ទីរ​សុខាភិបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធាន​មន្ទីរ លោក​ប្រធាន​ស្រុក​ប្រតិបត្តិ​សង្កែ និង​សហការី បាន​ចុះ​ពិនិត្យ និង​យក​សំណាក​ចំនួន 21​អង្គ ចំពោះ​ព្រះសង្ឃ​ដែល​នៅ​មាន​កម្តៅ ហេ​ី​យ​ថ្ងៃស្អែក ក្រុមការងារ​នឹង​បន្ត​ចុះ​ក​សំណាក​ទៀត​។​

​ក្រុម​ការងារ​បាន​ណែនាំ លោក​អាចារ្យ គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ​វិធាន​អនាម័យ​ការពារ​ខ្លួន ពាក់​ម៉ាស់ ឆាន់​ទឹ​កក្តៅ​។​

​ការកំណត់​ស្ថានភាព​រួម​ជាបឋម​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​យើង​ត្រូវ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ហេ​ី​យ​បេសកកម្ម​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង ២៣​។​
Crédit:Dr. Bunreth Voeurng,​