ពលករខ្មែរ ៤៨ នាក់ ចំណាយលុយអោយមេខ្សល់ម្នាក់៥០០០បាតឆ្លងដែនខុសច្បាប់ ទៅបេះផ្លែមៀននៅប្រទេសថៃ ត្រូវទាហានឈុតខ្មៅ ចាប់ខ្លួន

Phy Sok, [04.09.21 17:51]

ពលករខ្មែរចំនួន ៤៨ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅ ថៃ ចាប់ខ្លួន ខណ:ដែលពួកគេជួលមេខ្សល់ម្នាក់៥០០០បាតដើម្បីនាំផ្លូវឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃដើម្បីធ្វើជាកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបុរី ។

ពលករខ្មែរទាំងនេះត្រូវឃាត់ខ្លួននាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ ក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ខណះមេខ្សល់នាំដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់តែម្តង។ពលករខ្មែទាំង៤៨នាក់ ក្នុងនោះប្រុស ១៨ ស្រី ២៣ នាក់ និងក្មេងតូចៗ ៧ នាក់ ។


ប្រភពបញ្ជាក់ថាក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តប៉ៃលិន ដោយចូល តាមច្រករបៀងកាត់ព្រៃ ដើម្បីទៅធ្វើការនៅក្នុងចំការមៀន ក្នុងខេត្តច័ន្ទបុរី។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានសាកសួរដឹងថា ពួកគេគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័ក ៕ ភី សុខ