ដកហូតមាន់ជល់ចំនួន៥ក្បាល ម៉ូតូ ២៣គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់បញ្ជូនមកកាន់ស្នងការ

កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគី និងប៉ុស្តិ៍គោកឃ្មុំ បានចុះធ្វើការបង្ក្រាបករណីលួចលេងល្បែងស៊ីសងប្រជល់មាន់មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅចំណុចវាលស្រែបឹងព្រៃ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនបានក្រុមអ្នកលេងចំនួន ០៣នាក់រួមមាន

០១.ឈ្មោះ ស៊ុប សំអឿន ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់
០២.ឈ្មោះ ព្រិល បុល ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់
០៣.ឈ្មោះ ប៊ុន លី ភេទប្រុសអាយុ ៥៤ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល។

វត្ថុតាងដកហូតបានរួមមាន!
-មាន់ជល់ចំនួន ៥ ក្បាល
-សង្វៀនជល់មាន់ចំនួន ២
– ជញ្ជីងតូចថ្លឹងមាន់ចំនួន ១គ្រឿង
-ម៉ូតូចំនួន ២៣ គ្រឿង
-កំរាលក្រាលចំនួន ២
-ឆ្នាំងសម្រាប់ស្អំមាន់ចំនួន ២។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួន
ក្រុមអ្នកញៀនលេងល្បែងស៊ីសងមាន់ជល់ទាំងបីនាក់ រួមជាមួយវត្ថុត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។@phy sok