ទាហាន​ការពារ​ព្រំដែន​៥០៤​ដែល​ប្រើ​ហឹង្សា​លើ​បុគ្គលិក​អគ្គីសនី​ពិកា​រ​ខេត្ត​ប៉ៃលិន​ត្រូវ​នាំខ្លួន​ហើយ​

​កុំ​ចេះតែ​ហ៊ាន​សម័យនេះ ហ៊ាន​ប្រើ​អំណាច ប្រើ​ហឹង្សា​លើ​ជនស្លូតត្រង់​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់ នោះទេ​។​

​ជាក់ស្តែង​ក្រុម​ទា​ហ៊ាន​ការពារ​ព្រំដែន​ខេត្ត​ប៉ៃលិន​ដែល​បាន​ប្រើ​ហឹង្សា​លើ​បុគ្គលិក​អគ្គីសនី​ជា​ជនពិការ ឈ្មោះ សុខ ទិ​ត្យា នៅ​ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​គេ​បង្ហោះ​ឃ្លីប​វីដេអូ​ហឹង្សា​នេះ ព្រោងព្រៀត​លើ​បណ្តាញ​សង្គម​នោះ ឥឡូវ​នេះ​ត្រូវបាន​យោធភូមិភាគ​ទី​ប្រាំ​នាំមក​ប្រគល់អោយ កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន កសាង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​ហើយ​នា​ថ្ងៃទី​២៨​ខែ​មីនា នេះ​បើ​តាមផេក​ហ្វេស​ប៊ុ​ក​របស់​លោកផែង​វណ្ណៈ ។​

​សូមបញ្ជាក់​ថា​តាម​ឃ្លីប​វីដេអូ​ក្រុម​ទាហាន​ទាំងនេះ​បាន​ខឹងសម្បា​នឹង​ក្រុមហ៊ុនអគ្គីសនី​ខេត្ត​ប៉ៃលិន​បាន​ផ្តាច់​ភ្លើង​ពួកគេ​ទើប​នាំគ្នា​មក​ការិយាល័យ​ក្រុមហ៊ុនអគ្គីសនី​ប្រើ​ហឹង្សា​និង​គំរាម​សម្លាប់​តែម្តង​។​បុគ្គលិក​អគ្គីសនី​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ថា​ការ​កាត់ផ្តាច់​ភ្លើង​នេះ​ដោយសារ​ក្រុម​ទាហាន​ការពារ​ព្រំដែន​នោះ​ខាន​បង់​ជា​ច្រើន​ខែ​មក​ហើយ ។​

​ក្នុង​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​២៨​ខែ​មីនា របស់​កងការពារ​ព្រំដែន​លេខ​៥០៤ បានអោយដឹង​ថា​នៅ​ថ្ងៃទី​២៤​ខែ​មីនា អង្គភាព​បាន​យក​លុយ​ទៅ​បង់​ភ្លើង​១​លាន​រៀល​សិន តែ​ខាង​សាខា​អគ្គីសនី​មិន​ព្រម​ដោយ​ទា​អោយ​បង់​គ្រប់​ចំនួន​៣.១៦៣.១០០​រៀល ក្រោយ​មក​យើង​បាន​ទាក់ទង​ទៅទិត វ៉ាន់ថុន​ប្រធានសាខា​គាត់ក៏​យល់​ព្រម​ទទួល ហើយ​អោយ​បង់​នៅ​ថ្ងៃស្អែក​បង្គ្រប់ ។​

​នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា​ដោយសារ​តែ​ខាង​អធិការកិច្ច​ចុះមក អង្គភាព​រវល់​ធ្វើការ​មិន​បាន​យក​លុយ​ទៅ​បង់ ក៏​នៅ​ថ្ងៃ​ដដែល​នោះ​វេលា​ម៉ោង​៤​រសៀល លោក សុខ ទិ​ត្យា បាន​បញ្ជា​អោយ​ជាង​មក​ដោះ​កុងទ័​រភ្លើង​អង្គភាព​កំពុង​ប្រើ​ការ ពេល​នោះ​ពួក​យើង​បាន​យក​លុយ ៣.១៦៣.១០០​រៀល​ទៅ​បង់ ។​

​នៅពេល​ទៅ​បង់​ក៏​មាន​ការ​ប៉ះ​សម្តី​គ្នា​ជាមួយ​លោក សុខទិ​ត្យា ក៏​មាន​កើតរឿង​វាយតប់​តិចតួច​លើ​លោក​។​នៅ​ថ្ងៃ​ទី​២៦​មីនា ដោយ​ឃើញ​កង្ខះខាត​នេះ​យើងខ្ញុំ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៦​លាន​រៀល តែ​លោក​សុខទិត្យា​មិន​ព្រមទា​រហូតដល់​៣​ម៉ឺន​ដុល្លារ ក្រោយមក​បន្ថយ​សំណង​សល់​១​ម៉ឺន​ដុល្លារ ។​

​កំណត់​ហេតុ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧​ខាង​អង្គភាព​ព្រម​សង​១​ម៉ឺន​ដុល្លារ​តែ​សុខចិត្ត​បង់​អោយ​មួយ​ខែ​៥០០​ដុល្លារ ដោយ​សន្យា​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃទី​២៨​មីនា តែ​រាត្រី​ថ្ងៃទី​២៧​មីនា​ក៏​មាន​ការចុះផ្សាយ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នៃ​ហេតុការណ៍​នោះ​តែម្តង ។​

​ទាក់ទង​ការ​ស្រាយ​បំភ្លឺ​នេះ វិទ្យុជាតិ​ចំការចេក​មិនទាន់​អាច​ទាក់ទង​លោក សុខ ទិ​ត្យា ដែល​ជា​ជនរងគ្រោះ​បាន​នោះ​ទេ ៕
​អត្ថបទ លោក ភី សុខ​