គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ ចំនួន៥៧គ្រួសារ នៅឃុំចំនួន២នៃស្រុកកំរៀងខេត្តបាត់ដំបងបានទទួលអំណោយ

Phy Sok, [26.08.21 17:59]

[Forwarded from (093)Yan Oudom លោក យ៉ាន ឧត្តម]

គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ ចំនួន៥៧គ្រួសារ នៅឃុំចំនួន២នៃស្រុកកំរៀងខេត្តបាត់ដំបងបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រក ខេត្តបាត់ដំបង ÷ នាព្រឹកថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២១ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយឯកឧត្ដម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានអញ្ចើញជាគណៈអធិបតីក្នុងពិធីសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥៧គ្រួសារ រលំទាំងស្រុកចំនួន២គ្រួសាររស់នៅឃុំចំនួន២នៃឃុំកំរៀង និង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧-១៩ខែសីហា ឆ្នាំ២០២១ (២លើក)កន្លងទៅ។ ពិធីនេះប្រារព្វធ្វើនៅក្នុងបរិវេណទៅវត្តកំរៀង។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ុយ រី និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទ ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

ឯកឧត្តម ក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំ បែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីងៀត ១kgទឹកត្រី ទឹកស៊ីអ៉ីវ ៦ដប សារុង១ ក្រមា១ ម៉ាស់ ១០បន្ទះ អាល់កុល១ដប ទឹកបរិសុទ្ធវីឃែរចំណុះ២០mlចំនួន១ធុងនិងថវិកាមួយចំនួន ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែមសំពត់តង១ ផងដែរ។ជាមួយគ្នានេះដែលក្រុមការងារបានចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋឈ្មោះលោកស្រី ឆៃ លឿម អាយុ៤៩ឆ្នាំ មេម៉ាយ បន្ទុក៣នាក់ស្រី២នាក់ រស់នៅភូមិស្វាយវែងឃុំកំរៀង ស្រុកកំរៀង ដែលផ្ទះចាស់របស់គាត់ រងគ្រោះដោយខ្យល់ខូចទាំងស្រុងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយជីវភាពខ្វះខាតខ្លះសម្រាប់សាងសង់លំនៅដ្ឋានថ្មី ក្រុមការងារចុះជួយមូដ្ឋានឃុំអាជ្ញាធរស្រុកនិងសប្បុរសជន បានចលនាងថវិកាសម្រាប់ធ្វើផ្ទះថ្មីជូនក្នុងនោះដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាបានឧបត្ថម្ភបំពេញបន្ថែមពីជាមួយក្រុមការងារនិងសប្បុរសជនដោយបានឧបត្ថម្ភថវិកាចំនួន ១លានរៀល ជាមួយសម្រាប់សាងសងផ្ទះថ្មីដែលមានទំហំ ៤mX៦m ធ្វើអំពីដែកប្រកសង្ក័សីជូននាពេលខាងមុខ ជាមួយគ្នានេះដែលប្រតិភូសាខាបានបន្តនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនជាទាយ្យទានរួមមានអង្ក ៥០kgមី២កេស ទឹកបរិសុទ្ធវីឃរចំនួន១០កេស ម៉ាស់៥ប្រអប់ អាល់កុល១០ដប ត្រីងៀត៥kgនិងបច្ឆ័យមួយចំនួនប្រគេនដល់ព្រះសង្ឃគងចាំព្រះវស្សានាវត្តកំរៀង ឃុំកំរៀងផងដែរ។