បួងសួង​សូត្រមន្ត​សាលាខេត្ត​បាត់ដំបង​

មុន​ចូល​ដំណែង​តួនាទី​ភារកិច្ច​ថ្មី ឯកឧត្តម ងួន រ​ត​នៈ ដែល​ទើបតែ​ប្រកាស​ជា​អភិបាលខេត្ត​ថ្មីៗ​នេះ​បាន រៀបចំ​ពិធី​បួងសួង​សម្បូងសង្រូង នៅ​ទីកន្លែង​លោកតា​ដំបងក្រញូង និង ដើម​ពោធិ​បរិវេណ​សាលាខេត្ត ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ នេះ​។​

 

នេះ​ជា​ទំនៀមទម្លាប់​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​តែងតែ​ប្រារព្ធ​ធ្វើឡើង​មុន​នឹង​សាងសង់ ឬ ចូល កាន់​ការងារ​ធំៗ​ក្នុង​គោលបំណង​សុំ​សេចក្ដីសុខ​ចំរើន ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ម្ចាស់​ព្រៃព្រឹក្សា​ក្នុង​ដឹកនាំ​បន្ត​ជា​អភិបាល នៃ​គណ​អភិបាលខេត្ត​សូមឲ្យ​មាន​វិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​។​

ត​មក​ឯកឧត្តម​ក៏បាន​និមន្ត​ព្រះ​ស​ង្ស​ចំរើន​ព្រះ​បរិត្ត​ប្រោស​ព្រំ ចំរើន​ជោគជ័យ សេរី​មង្គល​វិបុល​សុខ​កើត មាន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាត​ដំបង សូម​មាន​សុខភាព​ល្អ​បរិ​បូរ អាយុ​យឺនយូរ កម្លាំង​ពលំ​មាំមួន រួមចំណែក​ជាមួយ​អាជ្ញាធរ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​បាត់ដំបង​ឲ្យ​កាន់តែ​មាន​ភាព រីកចំរើន​លើ​គ្រប់​វិស័យ​មួយ​កំរិត​ថែមទៀត​៕

​អត្ថបទ​៖ ម៉ូត វោ​យ​ហូរ​
​កែសម្រួល ៖ ភី សុខ