ជនជាតិថៃចំនួន៦នាក់បម្រុងឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីស្វែងរកការងារធ្វើត្រូវតម្រួតឃាត់ខ្លួន

Phy Sok, [13.08.21 09:35]

ជនជាតិថៃចំនួន ៦ នាក់ថ្មីទៀតហើយ ដែលក្នុងនោះមានស្រ្តីម្នាក់ផង ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើនៅកាស៊ីណូមួយនៅតំបន់ព្រំដែន។

ប្រភពព័ត៌មានថៃបានអោយដឹងថា ជនជាតិថៃទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួននាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចំណុចក្បែរព្រំដែនក្នុងភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខខេត្ត បន្ទាយមានជ័យរបស់កម្ពុជា ។

ប្រភពបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនជាតិថៃទាំង ៦ នាក់ គឺមានប្រុស ៥ នាក់ និងស្រី ១ នាក់ ពួកគេមកពីខេត្តឈៀងម៉ៃ ៣ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ និងទីក្រុងបាងកក ១ នាក់ ។ពួកគេបានសារភាពថាគេបានធ្វើ ដំណើរមកដល់ខេត្តស្រះកែវតាំងពីព្រលប់ថ្ងៃទី១១ សីហា ម្ល៉េះ លុះពេលទៀបភ្លឺពួកគេក៏បានដើរឆ្លងថ្នល់ត្រង់ចំណុចក្បែវត្តណងយ៉ាកែវ ដើម្បីទៅជួបនឹងមេខ្យល់ដែលជាជនជាតិខ្មែរ ដើម្បី នាំឆ្លងដែនបន្ត តែត្រូវចាប់ខ្លួនតែម្តង មិនទាន់នឹងទៅជួបមេខ្សល់ផង ។

ក្រុមជនជាតិថៃទាំងនោះបាននិយាយថា មូលហេតុដែលពួកគេឆ្លងដែនមកទឹកដីកម្ពុជានេះ ដើម្បីមករកការងារធ្វើ នៅកាស៊ីណូអនឡាញមួយនា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទីនោះរកលុយបានច្រើនហើយ ថៅកែជួយគ្រប់យ៉ាងដល់ពួកគេ ទាំងការហូបចុកនិងស្នាក់នៅជាដើម ៕ភី សុខ