ខួប​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង កំណើត​កងទ័ព​

ក្នុង​សុន្ទរកថា ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត​កងទ័ព​យោធពលខេមរៈភូមិន្ទ ពី​ថ្ងៃ​ទី ​៨ ខែ វិច្ឆិកា នៅ​មុខ​សាលាខេត្ត បានបញ្ជាក់​ថា អស់​រយៈពេល​ជិត​មួយ​សតវត្ស ចាប់ពី ឆ្នាំ​១៨៦៣ ប្រជាជាតិ​យើង​ត្រូវ​ស្ថិតក្រោម​និង​អាណានិគម​បារាំង​។

ដើម្បី​ស្រោចស្រង់​ប្រទេស​មាតុភូមិ ឲ្យ​រួចផុត​ពី​ការរំលោភ​ឈ្លានពាន ការគាបសង្កត់​ពី​អាណានិគម​បារាំង ដណ្តើម​មកវិញ នូវ​សិទ្ធិសេរីភាព​កិត្យានុភាព និង វឌ្ឍនភាព​សង្គម ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាក្សត្រ​ដ៏​ឆ្នើម មានទឹក​ព្រះទ័យ​ស្នេហា​ជាតិ មាន​បញ្ញាញាណ​ដ៏​មុត​ថ្លា បាន​បំពេញ​ព្រះរាជ​បេសកម្ម​ដ៏​ថ្លាថ្លៃ ពុះពារ​ជំនះ​ការលំបាក ប្រកប​ដោយ​វិរភាព ដ៏​អង់អាច​ក្លាហាន រហូត​ដល់​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺជា​ទិវា​ដ៏​មហាទ​ក្ខ​ត្ត​ឬ​ក្ស 

បើក​ទំព័រ​សករាជ​ថ្មី​ជា​ប្រវត្តិសាស្ត្រ ចារិក​នូវ​ការផ្ទេរ​អំណាច​ទាំងអស់ របស់​ពួក​អាណានិគម​បារាំង ថា្វ​យ​ចំពោះ​ព្រះករុណា សម្តេចព្រះ​នរោត្តម​សីហនុ ហើយ​ប្រទេស​កម្ពុជា ក៏​ទទួលបាន​ឯករាជ្យ​ពេញបរិបូរណ៍​ចាប់ពីពេលនោះ​។ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ប្រសិទ្ធិ​នាម​ថ្វាយ​ព្រះអង្គ​ថា ព្រះបិតា​ឯករាជ្យ​ជាតិ ជា​រៀង​រហូត​មក​។

តែ​ជា​អកុសល នា​ថ្ងៃ​ទី ​១៨ ខែ​មិនា ឆ្នាំ​១៩៧០ សង្គ្រាម​ទូទាំងប្រទេស​បាន​កើតឡើង​។ បន្ថែម​ពីលើ​នេះ​ទៀត​នោះ គឺ​របប​ប៉ុលពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បាន​បំផ្លាញ​សង្គមជាតិ ខ្ទិចខ្ទី​ធ្លាក់​ដល់​ចំណុច​សូន្យ​។ ក្រោម​ចលនា​តស៊ូ ប្រជាជាតិ​ក្រោក​ឡើង តស៊ូ ប្រយុទ្ធប្រឆាំង ផ្តូល​រលំ​របប​យង់ឃ្នង​នេះ​រហូត​ទទួលបាន​ជ័យជំនះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ បាន​ធ្វើឲ្យ​ប្រជាជាតិ ខ្មែរ​រស់​ឡើង​វិញ ទទួលបាន​សិទ្ធិ សេរីភាព និង​ការអភិវឌ្ឍន៍ រហូតមកដល់​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​យើង​។​

អត្ថបទ​៖ ម៉ូត វ៉ោយ​ហូរ​
​កែសម្រួល​៖ ភី សុខ​