កិច្ចប្រជុំ​ក្រុមការងារ និង មន្ទីរ​ព័ត៌មាន​ខេត្ត​

​ដោយឡែក​នៅ​ខេត្ត​បាត់ដំបង​នាពេល​នេះ​ក្រុម​ការងារ​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ដោយ​សង្កត់ធ្ងន់​លើ សកម្មភាព​ប្រចាំថ្ងៃ​មាន​៖ ការងារ​គ្រប់គ្រង​ទូទៅ​របស់​ប្រធាន​នី​មួយៗ ការងារ​គ្រប់គ្រង​ផ្នែក បច្ចេកទេស ការងារ​គ្រប់គ្រង​របស់​បុគ្គលិក ការងារ​គ្រប់គ្រង​កម្មវិធី​ផ្សព្វផ្សាយ ការប្រមូល​ចំណូល និង ការងារ​គ្រប់គ្រង​ក្នុង​ការផ្ដល់​សេវា​។

​ទាំងអស់​នេះ​ពិតជា​មាន​សា​រះ​សំខាន់ ដែល​ក្រុមការងារ​របស់ ក្រសួង​ចង់​ដឹង ជាងនេះទៅទៀត អ្វី​ជា​ការ​ប្រឈម ជា​បញ្ហា​ដើម្បី​ក្រុមការងារ រៀបចំ​របាយការណ៍ មួយ​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ពិនិត្យ​ពិចារណា​។ ហើយរ​បាយ​ការណ៏​នេះ និង ក្លាយទៅជា ឯកសារ ពិគ្រោះ​មួយ ដើម្បី​រួម​គ្នា​រក ដំណោះស្រាយ សំដៅ​ធ្វើ​យ៉ាង​ឧ្យ​មន្ទីរ​មាន ដំណើរ​កាន់តែ​ល្អប្រសើរ ជាង​មុន​៕

​អត្ថបទ​៖ ម៉ោត វ៉ោយ​ហូរ