បើតាមរបាយការណ៍របស់គណៈកម្មាការរៀបចំការប្រកួតអោយដឹងថា ការប្រកួតកីឡាពានរង្វាន់របស់សម្តេច សខេង នេះ គឺមានកីឡាចូលរួមចំនួន ៥៧៤នាក់ ប្រកួតលើវិញ្ញាសារចំនួនពីរ គឺវាយសី និង បាល់ទាត់ ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និង ជាប្រធានគណកម្មការរៀបចំការប្រកួត និង ពិធីបិទការប្រកួត កីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ការប្រកួតកីឡានេះគឺដើម្បី អបអរសាទរ ខួបអនុវស្សារវីយ៍ លើកទី៣៩ ទិវាជ័យជំនះ៧មករា ១៩៩៧ មកដល់ ៧មករា ២០១៨ ។
ឆ្លងតាមការប្រកួតរយៈពេល១ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី១០ នេះសម្រេចបានលទ្ធផលកីឡាវាយសី ឯកជន ផ្នែក ក.លេខ ១,២ បានទៅលើក្លឹបបៃតង លេខ៣ ក្រុងបាត់ដំបង។ ផ្នែកខ លេខ ១,២ បានទៅលើក្រុងបាត់ដំបង លេខ៣ បានទៅលើបៃតងកម្ពុជា។វិញ្ញាសារគូរ ផ្នែកក បានទៅលើ បៃតងកម្ពុជា លេខ២,៣ បានទៅលើក្រុងបាត់ដំបង ផ្នែកខ លេខ១ ក្រុងបាត់ដំបង លេខ២ បៃតងកម្ពុជា លេខ៣ក្រុងបាត់ដំបង ផ្នែក គ លេខ១,២ វិទ្យាល័យព្រះមុន្នីវង្ស លេខ៣ ក្រុងបាត់ដំបង។ កីឡាបាល់ទាត់លេខ១ក្រុមក្លឹបសម្ព័ន្ធយុវជនមូស្លីមបាត់ដំបង, លេខ២ កងរាជអាវុធហត្ថខេត្តបាត់ដំបង លេខ៣ ស.ស.យ.ក.ស្រុកសង្កែ និងលេខ៤ អធិការដ្ឋាននគរបាលស្រុកសំពៅលូន។
ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាល ខេត្តបាត់ដំបងមានប្រសាសន៍ថាការប្រកួតជ្រើសរើសយកជ័យលាភីនេះ គឺត្រៀមសំរាប់សម្រាប់ព្រឹត្តិការប្រកួតកីឡាអន្តរជាតិដ៏ធំនាពេលខាងមុខ។ ឯកឧត្តមបញ្ជាក់ថាការជ្រើសរើស ត្រូវបានសំរិតសំរាំងផ្អែកលើគុណភាពជាចម្បង និង ចំណង់ចំណូលចិត្តពិតប្រាកដ របស់កីឡាករម្នាក់ៗផងដែរ។
ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះការខិតខំទាំងគណៈកម្មការទាំងកីឡា ដោយបញ្ជាក់ពីវិសាលភាពសក្តានុពល របស់ខេត្តបាត់ដំបង មិនត្រឹមតែជាខេត្តល្បីលើវិស័យកសិកម្ម និង មជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាខេត្ត ដែលសំបូរទៅដោយធនធានមនុស្ស កីឡាករនិងសិល្បះទៀតផង។
អត្ថបទ៖ ម៉ូត វ៉ោយហូរ
កែសម្រួល៖ ភី សុខ