ស្រុក​សំឡូត​៖ មនុស្ស​ពីរ​នាក់​ស្លាប់ និង របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ច្នៃ​

​ប្រភព​ពី​អធិការ​ស្រុក​សំឡូត​បាន​អោយដឹងថា ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ ២០១៨ នៅវេលា ម៉ោង​២១:៤០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង រថយន្ត​ច្នៃ​ក្នុងទិសដៅ​ច្រាសទិស​គ្នា បណ្តាល​អោយ ស្លាប់ ០១​ម្នាក់ និង របួសធ្ងន់​០១​ម្នាក់ នៅ​ចំនុច​ភូមិ អូរ​រំចេក​ក្រោម ឃុំ អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​គ្រោះថ្នាក់​នេះ​កើតឡើង​ខណៈ ម៉ូតូ Dream ពណ៍ ខ្មៅ សេរី ២០១៣ ពាក់​ស្លាក​លេខ BB.1Q.2571 បើកបរ​ដោយ​ឈ្មោះ អិន ចំរើន ភេទ ប្រុស អាយុ 25 ឆ្នាំ រស់នៅ ភូមិ ចម្លង​រមាំង​លើ ឃុំ អូរ​សំរិល ស្រុក សំឡូត ខេត្ត​បាត់ដំបង (​ស្លាប់​) នឹង​អ្នករួមដំណើរ មាន​គ្នា​២​នាក់ ១.​ឈ្មោះ វៀង ថា​នី​ម​(​របួសធ្ងន់​) ភេទ ប្រុស អាយុ​១៥ ឆ្នាំ​២. ឈ្មោះ ​ចាន់ គឹម លៀង ភេទ ប្រុស អ្នក​ទាំង​បី​នាក់​រស់នៅ ភូមិ ចម្លង​រមាំង​លើ ឃុំ អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង​, បាន​បើកបរ​ពី​លិច​ទៅ​កើតមក លុះដល់​ចំនុច​កើតហេតុ​ស្រាប់តែ បុក​ជាមួយ រថយន្ត​ច្នៃ បាន​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ អិត រដ្ឋ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​រស់នៅ ភូម​ព្រៃ​ខ្ពប ឃុំ ព្រៃ​ខ្ពប ស្រុក ឯក​ភ្នំ ខេត្ត​បាត់ដំបង មុខរបរ អាជីវករ​។

​អត្ថបទ​៖ ញ៉ែម ចាន់