កុមារា​៧​នាក់​ពុល​ព​ងគ​ង្គក់​នៅ​ស្រុក​រុក្ខ​គី​រី​ក្នុង​នោះ​ស្លាប់​ម្នាក់ ៦​នាក់​យក​ទៅ​សង្គ្រោះ​

​អាជ្ញាធរ​បាន​អោយដឹង​ថា​មាន​កុមារ​រា​៧​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៨​ឆ្នាំទៅ​១៣​ឆ្នាំ​រស់នៅ​ភូមិ​បាសាក់​ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី​ខេត្ត​បាត់ដំបង បាន​ពុល​ព​ង​គង្គី​ក ស្លាប់​ម្នាក់​និង​បញ្ជូនទៅ សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​៦​នាក់​រួចផុតជីវិត ។​

​បើតាម ឱ​ពុក​ម្តាយ​កុមារ​រងគ្រោះ​បាន​ប្រាប់​មន្ត្រី​កាកបាទក្រហម​ខេត្ត អោយដឹង​ថា​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ០៥​ខែ​មករា​២០២១ កូនៗ​របស់​ពួកគាត់​បាន​ទៅលេង​ផ្ទះ​កុមារា​ធា រិទ្ធ​អាយុ​១៣​ឆ្នាំ ជា​មិត្តភក្តិ​ដែល​បាន​ស្លាប់​នោះ បាននាំគ្នា​ទៅ​ដួស​ពង​គីង្គក់​យល់​ថា​ពង​កង្កែប​យក​មក​លីង​ចែកគ្នា​ហូប ដែល​ឪពុក​ម្តាយ​មិន​នៅ ត្រូវ​បាន​ពុល​បែកពពុះមាត់​និង រាគ​ក្អួត​ទាំងអស់គ្នា​។​

​ក្រោយ​ករណី​កើតឡើង​ភ្លាមៗ​នោះ ត្រូវបាន​ឪពុក​ម្តាយ​កុមារ​រងគ្រោះ​ទាំងនោះ​បាន នាំយក​កូនៗ​របស់​ខ្លួន​មកកាន់​មន្ទីរពេទ្យបង្អែក មោង​ឬ​ស្សី ជួយសង្គ្រោះ​បាន​ទាន់ពេល លើកលែង​តែ​កុមារ ធា រិ​ទ្ធជា​
​អ្នក​ចំអិន បាន​ហូប​ច្រើនជាងគេ ត្រូវ​ដាច់ខ្យល់​ស្លាប់​ពាក់កណ្តាល​ផ្លូវ ។​
​ឈាន​មកដល់​ថ្ងៃ​ព្រហស្បតិ​ទី​០៧​មករា​នេះ កុមារា​ចំនួន​៦​នាក់​បាន​រួចផុតជីវិត​មាន​សុខភាព​ធម្មតា​វិញ​។​

​កុមារ​រងគ្រោះ ទាំង​៧​នាក់​រួមមាន​
១.​កុមារា ឈួម ធា​រិទ្ធ អាយុ ១៣​ឆ្នាំ (​ស្លាប់​)​ជា​អ្នក​ធ្វើ​ម្ហូប​
២. កុមា ឈួម វឌ្ឍនា អាយុ ១២ ឆ្នាំ​
៣..​កុមារា ចាន់ អូរ​ជៀ​ង អាយុ ៨​ឆ្នាំ​
៤.​កុមារា ហ៊​ន សីហា អាយុ ៨​ឆ្នាំ​
៥. កុមារា ហ៊​ន មេ​ង​ហ៊ួ អាយុ ៦​ឆ្នាំ​
៦. កុមារា ភក្តី សុវណ្ណ​រក្ស័ អាយុ ៨​ឆ្នាំ​
៧.​កុមារា គឿន យុទ្ធ អាយុ ១១​ឆ្នាំ​

​នៅ​ថ្ងៃ​ទី​០៧​មករា​នេះ​លោក​កង កង ប៊​ន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​សាខា​សាខា​និង ឯកឧត្តម​សួស​សុភ័ក្ត្រ​ហេរ​ញ្ញឹក​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង​ដឹកនាំ​សហការី​ទៅសួរសុខទុក្ខ​និង​ចែករំលែក​ទុក្ខ​ដល់​គ្រួសារ​សព​កុមារ​រងគ្រោះ​ព្រមទាំង​បាន​នាំយក អំណោយ​ជូន​ដល់​គ្រួសារ​កុមារ​រងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី ផងដែរ​។​

​ក្នុងនោះ​គ្រួសារ​កុមារ​រងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ទទួលបាន​អង្ករ ១០០​គីឡូក្រាម ទឹកបរិសុទ្ធ​ចំនួន ១០​កេស​ថវិកា​២០​ម៉ឺន​រៀល ដោយឡែក​កុមា​រងគ្រោះ​ចំនួន ៦​នាក់ ក្នុង​១​នាក់ អ​ង្ក ២៥​គីឡូក្រាម ទឹកបរិសុទ្ធ ២​យួរ ភួយ​១ ក្រមា​១ និង​ថវិកា ១០០.០០០​រៀល ៕

​អត្ថបទ លោក ភី សុខ​