កងតម្រួត ឃាត់ខ្លួនជនជាតិថៃ ៧ នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

Phy Sok, [02.08.21 14:09]

តម្រួតការពារព្រំដែនថៃ លេខ ១២ បានធ្វើការឃាត់ខ្លួន ជនជាតិថៃចំនួន ៧ នាក់ ដែលក្នុងនោះមានមេខ្យល់ចំនួន ២ នាក់ នៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ប្រភពបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិថៃទាំងនេះនាវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។

ប្រភពបញ្ជាក់ថា ជនជាតិថៃទាំង ៧ នាក់ គឺមានប្រុស ៤ នាក់ និងស្រី ៣ នាក់ ដោយពួកគេមកពីខេត្តស្រះកែវ៣នាក់ ខេត្តណងខាយ ១ នាក់ និងទីក្រុងបាងកក ១ នាក់ ដោយឡែកប្រុសៗ ២ នាក់ទៀតគឺជាមេខ្យល់នាំផ្លូវ ។

ក្រោយឃាត់ខ្លួនជនជាតិថៃទាំងនោះបានសារភាពថា ពួកគេត្រូវបានមេខ្សល់ទាំងពីរនាក់នោះ នាំឆ្លងកាត់ចំណុចណងសាមិត ចេញតាមច្រករបៀង ចូលទៅកាន់ទឹកដីខ្មែរគឺគេត្រូវចំណាយលុយអស់ម្នាក់ ៧០០ បាត ។

ជនជាតិថៃទាំងនេះបាននិយាយថា មូលហេតុដែលពួកគេជួលមេខ្សល់អោយនាំផ្លូវ ចូលមកកម្ពុជានេះ អាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ។ ហើយបើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ៕ភី សុខ