ឯកឧត្តម ​ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានទទួល​ស្វាគមន៍​គណៈអធិបតី​ក្នុង​ពិធី​ផ្ទេរ​ប្រគល់​គ្រឿងចក្រ​ធុន​ធ្ងន់​

ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានទទួល​ស្វាគមន៍​គណៈអធិបតី​ក្នុង​ពិធី​ផ្ទេរ​ប្រគល់​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន​៥​គ្រឿង និង សម្ភារៈ​បោសសំអាត​មីន នៃ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​៣ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ប្រជាជន​នឹង​រដ្ឋាភិបាល​ជប៉ុន នៅ​ទីបញ្ជាការដ្ឋាន​កងឯកភាព​ទី​២ ខេត្ត​បាត់ដំបង ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ហូរិ នូ​ឈិ ហិ​ដេ​ហិ​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។​

អត្ថបទ៖ សួស សុភ័ក្រ្ត