ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​លោកគ្រូ​អ្នកគ្រូ គរុ​សិស្ស​ក្នុង​ក្រុង​បាត់ដំបង ជាង​២០០០​នាក់​

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​លោកគ្រូ​អ្នកគ្រូ គរុ​សិស្ស​ក្នុង​ក្រុង​បាត់ដំបង ជាង​២០០០​នាក់​នា​រសៀល​ថ្ងៃ​អង្គារ​នេះ ដោយ​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​រីកចម្រើន​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​គោលនយោបាយ​ឈ្នៈៗ របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សម្តេច​បាន​ប្តេជ្ញា​ទប់ស្កាត់​មិន​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដោយ​ភ្លើងសង្គ្រាម​ជាថ្មី​បាន​ឡើយ​។

​ចាប់ពីពេលនោះ​មក​ប្រទេស​កម្ពុជា បាន​រត់ប្រណាំង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ដែល​បច្ចុប្បន្ន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​ក្នុង​លំដាប់​ចន្លោះ​លេខ​៧ និង​លេខ​១០​ក្នុងចំណោម​១៧០​ប្រទេស​នៅ​លើ​ពិភពលោក មាន​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​មោទន ក្នុង​រង្វង់​៧% នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​តាម​ការវិវត្តន៍​របស់​ប្រទេស​កម្ពុជា កត្តា​សំខាន់​គឺ​សន្តិភាព​និង​ពង្រឹង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ចំណេះធ្វើ មាន​សមត្ថភាព​គ្រប់គ្រាន់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​កម្ពុជា​ក្លាយ​ជា​កូន​ខ្លា​អាស៊ី​មួយ​ប្រកបដោយ​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច តាម​ការវាយតម្លៃ​របស់​អង្គការ​ពិភព​លោក ។


​តាម​របាយការណ៍​សមិទ្ធ​ផល​អគារសិក្សា​មកដល់​ឆ្នាំ​២០១៨​នេះ ខេត្ត​បាត់ដំបង​ទទួលបាន​ហេ​ដ្ឋា​រចនាសម្ពន្ធ័​អប់រំ​ជាច្រើន​រួមមាន​អគារ​សិក្សា​របស់​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​សប្បុរសជន​ចំនួន ១៥៦៩ ខ្នង មាន ៦៣៨៣ បន្ទប់​។ ដោយឡែក​អំណោយ​សំណង់​អគារសិក្សា​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សរុប​១៣០​ខ្នង មាន​៨៦៧ បន្ទប់ សម្តេច​ក្រឡាហោម ស ខេង មាន ៧៣​ខ្នង​មាន​៤០៦​បន្ទប់ អគារសិក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីមចំនួន ១៣ ខ្នង មាន​៩២ បន្ទប់ និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ចំនួន ៥ ខ្នង​មាន​៣៣ បន្ទប់​។​

​អត្ថបទ​៖ សួស សុភ័ក្ត្រ​