កិច្ចប្រជុំ​ពិភាក្សា​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការផ្សាយ​រួមគ្នា​តាមរយៈ​វិទ្យុ​តា​មាន់​ខេត្ត​ឧត្តរមានជ័យ​និង​វិទ្យុ​សំឡេង​ប្រជាជន​ថៃ​ខេត្ត​សុរិន្ទ​(Twin Radio)

កិច្ចប្រជុំ​ពិភាក្សា​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការផ្សាយ​រួមគ្នា​តាមរយៈ​វិទ្យុ​តា​មាន់​ខេត្ត​ឧត្តរមានជ័យ​និង​វិទ្យុ​សំឡេង​ប្រជាជន​ថៃ​ខេត្ត​សុរិន្ទ​ (Twin Radio) ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក វិទ្យុជាតិ​រាជធានី​ខេត្ត នៅ​មន្ទីរ​ព័ត៌មាន ខេត្ត​ឧត្តរមានជ័យ ថ្ងៃ​ព្រហស្បតិ៍្ត​។ ក្នុង​រយៈ​៣​ឆ្នាំ​កន្លង​មក​វិទ្យុ​ទាំងពីរ បាន​រៀបចំ​កម្មវិធី​ផ្សាយ​រួម​គ្នា​រយៈពេល​១​ម៉ោង​ពេលព្រឹក ជា​ភាសា​ខ្មែរ ក្នុង​មួយ​ខែ​២ ដង​ដោយ​បាន​ផ្តោត​ទៅលើ​ការងារ​ទេសចរណ៍ វប្បធម៌ និង​កសិកម្ម តែប៉ុណ្ណោះ​ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំង​២​ផងដែរ ។

​ឯកឧត្តម​ តូច សារ៉េត តំណាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូម​ស្វាគមន៍ ចំពោះ​ស្ថានីយ៍​វិទ្យុជាតិ​ខេត្ត​ស៊ីសាកេត និង ខេត្ត​បុរី​រាំ នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​គ្រោង​ធ្វើ​ការផ្សាយ​រួម​គ្នា​រយៈពេល​មួយ​ម៉ោង ជាមួយ​វិទ្យុជាតិ​ខេត្ត​សៀមរាប​និង​ខេត្ត​ព្រះវិហារ​នៅ​ពេល​ខាងមុខ​នេះ និង ខេត្ត​មាន​ព្រំដែន​ជាប់​គ្នា​បន្ថែមទៀត ។​

​អត្ថបទ​៖ សួស សុភ័ស្ត្រ​