សម្តេច​ក្រឡាហោម ស ខេង​៖ ថ្លែង​កោតសរសើរ​គណៈកម្មកា​រ​វត្ត និង អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​៖ «សាទរ​កោតសរសើរ គណៈកម្មការ​វត្ត និង អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ស្មារតី​ចូលរួម​ផ្តួចផ្តើម​កសាង វត្ត​អូរ​ឧត្តម​សាមគ្គី ។ នេះ​គឺ​មានន័យថា បាន​ចូលរួម​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​ប្រទេស​កម្ពុជា​។​» នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង ក្នុង​ពិធីបុណ្យ​បណ្ចុះ​ខណ្ឌសីមា វត្ត​អូរ​ជុំ​ឧត្តម​សាមគ្គី ដែល​សម្តេច ក្រឡា​ហោម អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅ ភូមិ​អូរ ឃុំ សន្តិភាព ស្រុក សំពៅ​លូន ខេត្ត បាត់ដំបង​។​

​ក្នុង​ពិធីបុណ្យ​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង មន្ត្រី​ពាក់ព័ន្ធ​មុខ​អ្នកការ​ក្នុង​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ ក្នុងន័យ​អបអរសាទរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​អូរ​ជុំ​ឧត្តម​សាមគ្គី មាន​ភូមិសាស្ត្រ​ស្ថិត នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​បាន​ចាប់​កសាង​ឡើង​នៅ​ឆ្នាំ ២០០២​។​

អត្ថបទ៖ ហ៊ាន វាសនា