ការអនុវត្តន៍​គម្រោង​លើកកម្ពស់​ការចូលរួម​របស់​ពលរដ្ឋនៅ​​ថ្នាក់ក្រោម​ជាតិនា​ស្រុក​ប​វេលផ្តល់​បទពិ​សោធ​ន៍​និងមេរៀន​ល្អ​ៗ​ដល់​អ្នកពាក់​ព័ន្ធ​


​​ចំណែក​លោក សេក រដ្ឋា មន្ត្រី​សម្របសម្រួល​កម្មវិធី​អភិបាលកិច្ច​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្តន៍​គម្រោង​លោក​សង្កេតឃើញ ប្រជាពលរដ្ឋ​មាន​ការចូលរួម ច្រើន​ជាង​មុន។ ចំណែក​ការទទួលបាន​សេវា​បម្រើដល់​ពលរដ្ឋ​ក៏​ល្អ​ប្រសើរ​ដែរ។​

​រីឯ​លោក ញិ​ក ពេ​ជ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ប​វេល ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មានប្រសាសន៍​ថា​ថ្វីបើ គម្រោង​បាន​បញ្ចប់ ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​ស្រុក ទទួលបាន​ចំនេះដឹង​ច្រើន ។ លោក​ថា​បទពិសោធន៍ អនុវត្តន៍​ការងារ​កន្លងមក បម្រើ​ដល់​ពលរដ្ឋ​ជា​ពលរដ្ឋ។​
សូមបញ្ជាក់​ថា គម្រោង​លើកកម្ពស់ ការចូលរួម​របស់​ព​ល​រដ្ឋ ក្នុងការ​ដំណើរការ​តាមបែប ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់ ប្រូ​ស៊ីត នៅ​ស្រុក​ប​វេល តាំងពី​ឆ្នាំ ២០១៦ ត្រូវ​ដកថយ​វិញ ក្នុង​ឆ្នាំ ២០១៨ ។​អនុវត្តន៍​ដោយ​អង្គការ​ទ្រទ្រង់​ភូមិ ដែល​គាំទ្រ​ថវិកាពី​ទីភ្នាក់ងា​សហប្រតិបត្តិកា​រ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុយអែត តាមរយៈ​អង្គការផេក​កម្ពុជា៕

អត្ថបទ​៖ ញ៉ែម ចាន់​