សពជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅចំណុច អូរតាគីទាំង៨នាក់ ត្រូវសម្រេចបូជាក្នុងវត្តអូរតាគីទាំងអស់គ្នា

សពជនរងគ្រោះទាំង៨នាក់ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបងរវាងរថយន្តដឹកទឹកកកនិងរថយន្តកាម៉ារី ហើមនោះ បានសម្រេចធ្វើបុណ្យនិងបូជាក្នុងវត្តអូរតាគីទាំងអស់គ្នា នាយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។

ការធ្វើបុណ្យនិងបូជានៅវត្តអូរតាគីមិនបានយកទៅធ្វើបុណ្យនៅស្រុកកំណើតនេះ ប្រភពអោយដឹងថាដោយសារខ្វះខាតថវិការទើបសាច់ញាតិសម្រេចធ្វើបុណ្យនៅទីនេះតែម្តង។

ក្នុងការរៀបចំបុណ្យនិងបូជាសពនេះឃើញមានអាជ្ញាធរមានសមត្ថកិច្ច និង សប្បុរសជននានា ជួយផ្តល់សម្ភារះនិង ថវិការផងដែរ៕

ភី សុខ