ឃាត់ខ្លួនពលករខ្មែរ៨នាក់ ជួលមេខ្សល់ម្នាក់៧០០០បាត នាំផ្លូវឆ្លងដែន ចូលទឹកដីថៃខុសច្បាប់ត្រូវឃាត់ខ្លួន


កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែន ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បានធ្វើការទប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ៨នាក់ដែល បម្រុងឆ្លងដែនចូលទៅក្នុងប្រទេសថៃ។

សមត្ថកិច្ចអោយដឹងដាពួកគេត្រូវឃាត់ខ្លួននៅចំណុចដីថៃ ជាប់មាត់អូរព្រំដែន ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នាល្ថាចថ្ងៃទី ០១ខែតុលាឆ្នាំ២០២១។ក្នុងចំណោម ប្រជាពលរដ្ឋខ្មែរទាំង៨ នាក់មាន ស្រី ១ នាក់ និងក្មេង ចំនួន ២ នាក់។

ប្រជាពលរដ្ឋទាំងនោះមានឈ្មោះ ១-ឈ្មោះ គិន នាង ភេទប្រុស អាយុ២៦ឆ្នាំ ២-គិន ណេត ភេទប្រុស អាយុ ២២ឆ្នាំ ៣-ឈ្មោះ ឈិន ឆាន ភេទប្រុស អាយុ ៤២ ឆ្នាំ ៤-ឈ្មោះ នួន មេសា ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះ វ៉ូត ភូន ភេទប្រុស អាយុ១៥ឆ្នាំ ៦-ឈ្មោះ ថា ច្រឹក ភេទប្រុស អាយុ១៥ ឆ្នាំ អ្នកទាំង6នាក់ មានទីលំនៅ ភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឡែកទី ៧-ឈ្មោះ ម៉ា កិ ភេទស្រី អាយុ៣១ ឆ្នាំ និង ៨-ឈ្មោះ ថោង វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិច្រប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចអោយដឹងដាក្រោយឃាត់ខ្លួនពួកគេបានសារភាពថា បានទាក់ទងមេខ្យល់ដែល មិនស្គាល់អត្តសញ្ញាណ តាមរយៈលេខទូរស័ព្ទដោយឱ្យថ្លៃជូនឆ្លងព្រំដែនរកការងារធ្វើនៅប្រទេសថៃក្នុងតម្លៃ ម្នាក់៧.០០០បាត ប៉ុន្តែទើបឆ្លងចេញផុតពីមាត់អូរព្រំដែន ចូលដល់ដីថៃក៏ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនតែម្តង។

ចំណែកបុរសមេខ្សល់ពីរនាក់ដែលជាអ្នកនាំផ្លូវមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ភ្លាមៗ យករួចខ្លួន ដោយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។

បច្ចុប្បន្នប្រជាពលរដ្ឋទាំង៨ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បាននាំមកកាន់ កន្លែង អធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរកមេខ្យល់ និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេច ឲ្យកម្លាំងសមត្ថកិច្ច ធ្វើការអប់រំចុះកិច្ចសន្យា និងបានឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញហើយ៕ អត្ថបទភី សុខ