អ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើនឡើងជាង៨០០នាក់ ខណៈអ្នកឆ្លងថ្មីបន្ថែម២៧នាក់

Phy Sok, [28.06.21 08:02]
អ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើនឡើងជាង៨០០នាក់ ខណៈអ្នកឆ្លងថ្មីបន្ថែម២៧នាក់

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តបាត់ដំបងបានកើនឡើង ៨១៣នាក់ហើយ គិតត្រឹមយប់ថ្ងៃទី ២៧ខែមិថុនា ខណៈរកឃើញបន្ថែមថ្មី ចំនួន២៧នាក់ទៀត ដែលឆ្លងលើអ្នកបកខ្ទឹម កូនសិស្ស កម្មករ អ្នកលក់ដូរ មេផ្ទះ នឹងពលករមកពីប្រទេសថៃ ។
អ្នកឃើញថ្មី២៧នាក់នេះភាគច្រើនរស់នៅក្នុងស្រុកមោង ស្រុកបវេល សំពៅលូន សង្កែ ក្រុងបាត់ដំបងនិង ស្រុកឯកភ្នំ ។
រដ្ឋបាលខេត្តបាត់ដំបងបានអោយដឹងបន្ថែមថា គិតមកទល់ពេលនេះក្នុងចំណោមអ្នកជំងឺកូវីដ១៩ ចំនួន៨១៣ នាក់ មានអ្នកជះសះស្បើយ៥០៧នាក់ ស្លាប់៦នាក់ និង កំពុងសម្រាក ព្យាបាល ចំនួន៣០០នាក់ ។ អត្ថបទ ភី សុខ