បាត់ដំបង​៖​ឃុំ​សង្កាត់​ចំនួន ៨១ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការអនុវត្ត​គោល នយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព​

​រដ្ឋបាល​ឃុំ​សង្កាត់​ប្រមាណ ៨១ ក្នុង​ខេត្ត​បាត់ដំបង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការអនុវត្ត​គោល នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព យ៉ាង​ខ្លាំងខ្លា ដែល​ទទួល​បាន​លិខិត​សរសើរ ពី​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ០១ កក្កដា ឆ្នាំ ២០២០ ។​

​ឯកឧត្តម ងួន​រតនៈ អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍ថា អាជ្ញាធរ​និង​កងកម្លាំង មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ នៅតែ​បន្ត​ពង្រឹង និង​ចូលរួម​អនុវត្ត ឲ្យបាន​កាត់តែ​ខ្លាំងក្លា ជាង​មុន​នូវ​គោល​ន យោ​បាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ប្រកប​ដោយ​សន្តិសុខ និង​សុវត្ថិភាព​៕

​ឯកឧត្តម​បន្តថា ការផ្សព្វផ្សាយ​គោលនយោបាយ​នានា ការ បង្ក្រាប​បទល្មើស ការ ទប់ស្កាត់ និង​ការដោះស្រាយ បញ្ហា​គ្រោះ ថ្នាក់​សង្គម ការកសាង​ចលនា​ប្រជា​ការពារ នឹង​ការងារ​ពង្រឹង និង​អភិវឌ្ឍន៍​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​រូប​ចំណែក​ក្នុងការ លើកកម្ពស់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ទូទាំង​ខេត្ត​បាត់ដំបង ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ ស្ដីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្រៅ​ពី​ឃុំ​សង្កាត់​ទទួលបាន​លេខ​១ មាន​ឃុំ​សង្កាត់ ១៧ ទទួល​បាន​លេខ​២ និង​លេខ ៣ ចំនួន ៤​ឃុំ ដែល​សរុប ទូទាំង​ខេត្ត​បាត់ដំបង មាន​ចំនួន ១០២ ឃុំ​សង្កាត់ ។​

​អត្ត​បទ​និង​រូបភាព​៖ វ៉ោ​យ ហូ​