រដូវពងកូន ឆ្នាំ 2020 2021 សំបុកចង្កៀលខ្យង 85% បានញាស់ដោយជោគជ័យ។

ប្រភពពីអង្គការ ជីវៈសត្វស្លាបអន្តរជាតិ Bird Life បានឲ្យដឹងកាលពីថ្ងៃទី 5 ខែកក្កដាកន្លងទៅនេះថា ក្នុងរដូវកាលពងកូន ឆ្នាំ 2020 2021 សត្វចង្កៀលខ្យង បានមករកចំណីក្នុងតំបន់ ទេសភាព បឹងព្រែកល្ពៅ រហូតដល់រាប់ពាន់ក្បាល និងមានសំបុកពងកូនយ៉ាងតិច ចំនួន 2186 នៅលើដើមរាំងជំនួញ 270 ដើម។ ការធ្វើសំបុកនេះ ជាកំណត់ត្រាថ្មី ដែលពុំធ្លាប់មាន ក្នុងរយៈពេលប្រមាណ ជាង 15 ឆ្នាំ។

ក្រោមជំនួយពីអង្គការ Bid Life និងដោយការយកចិត្តទុកដាក់ ថែរក្សាការពារពីមន្ត្រី ឧទ្យាននុរក្ស ប្រចាំការ ក្រុមការងារទីវាល សំបុកចង្កៀលខ្យង បានញាស់ដោយជោគជ័យជាបន្តបន្ទាប់ ដែលសំបុកចុងក្រោយ គឺញាស់ក្នុងខែមេសា ឆ្នាំ 2021។ ក្នុងចំណោមសំបុក ពងកូន ទាំងអស់ ប្រមាញ 2186 មានការ ញាស់ដោយជោគជ័យ ប្រមាណ 85% និង 15 ភាគរយទៀត រងការខូចខាតតាមរយៈ ទឹកជំនន់លិចសំបុក ចំពោះដើមឈើភាព ខ្យល់កន្ត្រាក់ធ្លាក់ខូច និងមានជនខិលខូចលួច យកពងសត្វ។

ចំណែកសំបុកដែលញាស់ ដោយជោគជ័យ ជាមធ្យមបានកូន ចង្កៀលខ្យងប្រមាណ 5580 ក្បាល ទទួលរងការខូចខាត អ៎ស់កូនប្រមាណ 10% ស្លាប់ដោយសារជំងឺ និងកត្តាផ្សេងៗ ចំណែកប្រមាណ 40 ភាគរយ បង្ខំចិត្តហើយ ចាកចេញពីសំបុក ទ្រនំ ដោយកត្តារាំងស្ងួត ខ្វះប្រភពទឹក និងចំណី។ បច្ចុប្បន្ន មានកូនចង្កៀលខ្យង ប្រមាណ 50% ជាមធ្យមប្រហែល 2790 ក្បាល នៅបន្ត ស្នាក់នៅលើសំបុក និងទ្រនំ ដែលខ្លះទើបតែ ញាស់ ហើយមិនទាន់អាចហើរបាន ឆ្ងាយពីមេបា។

យើងបានសង្កេតឃើញ ដែរថា មេចាស់ៗបានប្រមូល កំណត់ឈើតូចៗ បន្ថែមទៀតដើម្បី ជួសជុលសំបុក នឹងធ្វើសំបុកថ្មី លើមែកឈើដែលខ្ពស់ៗ ជាងមុន។ ក្រុមការងារទី វាល បានសន្និដ្ឋានថា សកម្មភាពនេះជាសញ្ញាល្អ ដែលបញ្ជាក់ថា ចង្កៀលខ្យង និងមិនបម្លាស់ទី ចេញពីទីតាំង ពងកូននោះឡើយ ហើយរដូវកាលពងកូន ឆ្នាំ 2021 22 អាចនឹងមានសំបុក កើនឡើងបន្ថែមទៀត។

គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើម បឹងព្រែកល្ពៅ សហការអនុវត្ត ដោយ ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថាន ខេត្ត តាកែវ ជាសេនាធិការ ព្រមទាំងមានការកំណត់ ពីអង្គការជីវចំរុះ សត្វស្លាបអន្តរជាតិ Bid Life អង្គការជីវិតធម្មជាតិ នៅកម្ពុជា nature Life និងអង្គការ WWT៕៦កក្កដា៕ ប្រភប AKP៕