អនិច្ចា​អ្នកស្រែ​

នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង ដូចជា​ស្រុក​ថ្មគោល និង​ស្រុក​ឯក​ភ្នំ​ជា​ដើមស្រូវ​ស្រែ​របស់​កសិករ​ជាច្រើន​ហិច​តា​ត្រូវបាន​បំផ្លាញ​ដោយសារ​ទឹកជំនន់​។ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ទាំង​នេះ​បាន​ត្អូញត្អែ​ពី​ការ​ខូច​បង់ និង​ជំពាក់​បំណុល​ធានា​គារ​ស្ទើរតែ​គ្រប់​គ្នា​តែ​ម្តង​។​


​លោក ដា ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​ស្រុក​ឯក​ភ្នំ​បាន​អោយដឹងថា ស្រែ​របស់​ពួកគាត់​ខូចខាត​អស់​ចំនួន​១០​ហិច​តា ហើយ​លោក​មិន​មាន​លុយ​ដើម្បី​សងបំណុល​នាយ​ទន់ ឬ​ធានា​គា ដែល​លោក​បាន​ខ្ចី​យក​មក​ធ្វើ​ដើម​ទន់​ធ្វើស្រែ​នោះ​។ ហើយ​លោក​បញ្ចាក់​ថា មិនមែន​មាន​តែ​គ្រួសារ​លោក​ប៉ុណ្ណោះ​ទេ សូម្បី​កសិករ​ដទៃ​ក៏​បាន​ជំពាក់​បំណុល​ធានា​គារ ដោយសារ​ស្រូវ​ស្រែ​ត្រូវ​ទឹក​ជន​លិច​នេះ​ដែរ​។

​ចំពោះ​បញ្ហា​នេះ លោក ហែម សាន មេភូមិ ព្រែក​ហ្លួង​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ពិតជា​ជំពាក់​បំណុល​ធានា​គា​ពិតមែន ព្រោះ​កសិករ​មិន​ត្រឹមតែ​យក​ខ្ចីលុយ​គេ​មក​ធ្វើ​ដើមទុន​ធ្វើស្រែ​ប៉ុណ្ណ​ទេ តែ​ថែមទាំង​ខ្ចីលុយ​គេ​ដើម្បី​មក​ទិញ​ដីស្រែ​ថែមទៀត​ផង​។ 
​សូម​រំលឹក​ដែរ​ថា ចាប់តាំងពី​គ្រោះទឹកជំនន់​ដែល​បាន​កើតឡើង​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ដែល​បាន​បំផ្លាញ​ស្រែ​ស្រូវ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ហិច​តាម​ក ប្រជាពលរដ្ឋ​បាន​ប្រឹងប្រែង​សា្តរ​ការខូចខាត​ឡើងវិញ​បាន​ជាច្រើន​ខ្លះ​ដែរ​ហើយ​។ ហើយ​រហូត​មកដល់​ឆ្នាំ​២០១៨​នេះ កសិករ​បាន​រងគ្រោះ​សា​ជា​ថ្មី​ម្តងទៀត ជាមួយ​ការខូចខាត​ស្រែ​ស្រូវ​របស់​ពួកគាត់​ដោយសារ​ទឹកជំនន់ តែ​មិន​ជា​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ឆ្នាំ​២០១៣​។

​លោក ព្រុំ វឹក អនុប្រធាន​ការិយាល័យ​ផែនការ គណនេយ្យ នៃ​មន្ទីរ​កសិកម្ម​បាន​អោយ​ដឹងថា បើ​ប្រៀប​ការខូចខាត​ទាំងស្រុង​នៃ​គ្រោះ​មហន្តរាយ​ទឹកជំនន់​គឺ​ក្នុង​ឆ្នាំ​២០១៣ គឺ​បាន​រងគ្រោះ​ចំនួន​ន​១២​ស្រុក រង​ការ​ខាត​ខាត​ច្រើន​ខ្លាំង​ជាង​ឆ្នាំ​២០១៨ ដែល​មាន​តែ​៧​ស្រុក​តែប៉ុណ្ណោះ ហើយ​ផ្ទៃដី​ខូចខាត​ខុស​រហូត​ដល់ ៣៤២០៥​ហិច​តា​។​

​ចំពោះ​បញ្ហា​ទឹកជំនន់​បំផ្លាញ​ស្រូវ​កសិករ​នេះ​ផងដែរ មន្ទីរ​កសិកម្ម​បានត្រៀម​ស្រូវពូជ​មួយចំនួនដូ​ច​ជា ពូជ​ស្រូវស្រាល និង​គ្រាប់ពូជ​ដំនាំ ដើម្បី​ផ្តល់ជូន​កសិករ​បន្ទាប់​ពី​ទឹក​ស្រក​ទៅវិញ​។

​បើ​តាម​ការ​បញ្ចាក់​ពី លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ត្រ​កសិកម្ម នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង​បាន​មាន​អោយដឹងថា បើ​ប្រៀបធៀម​គ្នា​រវាង​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៨ គឺ​ខុស​គ្នា​ឆ្ងាយ ព្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣​គឺ​បាន​ជន​លិច​ខ្លាំង និង​បាន​អូសបន្លាយ​រយះពេល​យូរ​។ ក្នុង​ឆ្នាំ​២០១៨ បើ​តាម​លោក​ចុះ​ទៅ​មើល​គឺ​មាន​ការខូចខាត​ដីស្រែ​តិច​ជាង​ឆ្នាំ​២០១៣​ច្រើន​។

​សូម​បញ្ហា​ក់ថា កត្តា​ដែល​ធ្វើ​ខេត្តបាត់ដំបង​ទទួលរង​ទឹក​ជំនន់​នៅ​រយះពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ដែល​បាន​បំផ្លិចបំផ្លាញ​ដីស្រែ​ប្រជាពលរដ្ឋ​ជាច្រើន​ហិច​តា គឺ​ដោយសារតែ​ការ​បម្រែបម្រួល​អាកាសធាតុ នេះ​បើ​តាម​ការលើកឡើង​របស់លោក ហ៊ុង ឆេ​ត មន្ត្រី​នៃ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហ្ត​រាយ​។

អត្ថបទ៖ ស៊ុំ សម្ផស្ស