ការជម្រុញដល់និសិ្សតផលិតអាហារធម្មជាតិដោយប្រើវត្ថុធាតុដើមក្នុងស្រុក

បច្ចុប្បន្នវត្ថុធាតុដើមក្នុងស្រុកមានជាច្រើន ដូចជាល្ពៅ ប៉េងប៉ោះ ដំឡូង ពោតជាដើម ដែលនេះជាវត្ថុធាតុដើមដែលអាចយកមកកែច្នៃធ្វើជាចំនីអាហារបាន។ ដូចជាពេលថ្មីៗនេះ មាននិស្សិតមួយរូបបានស្រាវជ្រាវផលិតសសៃមីចេញពីផ្លែល្ពៅជាដើម។

កញ្ញារី ជានិស្សិមួយរូបបានអោយដឹងថា វាពិតជាល្អខ្លាំងណាស់ដែលមាននិស្សិតខ្មែរយើង ដែលអាចបង្កើតស្នាដៃមួយសម្រាប់ប្រទេសក៏ដូចជាខេត្តបាត់ដំបងទាំងមូល។

កញ្ញាបានសំណួមពរដល់អោយនិស្សិតជំនាន់ក្រោយ សូមងាកមកចាប់អារម្មណ៍ទៅលើការផលិតចំនីអាហារធម្មជាតិដែលយកវត្ថុធាតុដើមក្នុងស្រុកយកផលិត។ កញ្ញាបន្តថាសូមនាយកសាទាំងជួយណែនាំបន្ថែមទៀត ដើម្បីអោយសិស្សនិស្សិតងាកមកចាប់អារម្មណ៍ទៅលើជំនាញមួយនេះ។

ចំណែក​ឯលោក អេង ភិរុណ នាយកសាលាវិទ្យាល័យមន្នីវង្ស​ បានមានប្រសាសន៍ថា កន្លងទៅធ្លាប់មានអង្គការក្រៅរដ្ឋាភិបាល និងសកលវិទ្យាល័យខ្លះៗដែរ ដែលមកធ្វើបទបង្ហាញទៅលើការជ្រើសរើសជំនាញដល់សិស្ស។ លោកបន្តថា ប្រសិនបើមានការបណ្តុះឬបង្រៀនបច្ចេកវិទ្យាដល់សិស្សនោះ ច្បាស់ជាសិស្សចាប់អារម្មណ៍ខ្លាំងទៅជំនាញផលិតចំនីអាហារនេះ។

លោកនាយកបានបន្តថា ប្រសិនបើសិស្សនិស្សិតចេះជំនាញបច្ចេកទេសក្នុងការផលិតចំនីអាហារនេះ គឺផ្តល់ផលប្រយោជន៍ជាដូចជា ប្រជាពលរដ្ឋមានការងារធ្វើ កសិផលក្នុងស្រុកមានទីផ្សារ និងធ្វើអោយសេដ្ឋកិច្ចក្នុងស្រុករីកចម្រើនថែមទៀតផង។

បន្ថែមទីលើនោះលោកបានសំនួមពរអោយ សកលវិទ្យាល័យទាំងអស់ គួរតែបើកវគ្គបណ្តុះបណ្តាល ឬផ្សព្វផ្សាយជាគំនិតមួយដល់សិស្សានុសិស្ស ព្រោះភាគច្រើនសិស្សដែលជ្រើសរើសជំនាញសិក្សានៅសកលវិទ្យាល័យគឺតាមគា្ន ហើយការផ្សព្វផ្សាយរបស់សកលវិទ្យាល័យនៅមានកម្រិតនៅឡើយ។

ដូចនេះការងាកមកជ្រើសរើសជំនាញសិក្សា ដូចជាកែច្នៃចំនីអាហារ ឬផលិតអាហារដែលយកវត្ថុធាតុដើមក្នុងស្រុកយកមកផលិត ដូចជា​ ល្ពៅ ពោត ដំឡូង ឆៃថាវ គឺមិនត្រឹមតែធ្វើអោយ មបន្លែក្នុងស្រុកមានទីផ្សាប៉ុណ្ណោះទេ តែធ្វើអោយនិស្សិតពេលបញ្ចប់ គឺអាចមានជំនាញជាក់លាក់ ដែលធ្វើអោយមានប្រាក់ចំនូលខ្ពស់ថែមទៀតផង។

​អត្ថបទ​៖ កញ្ញា ស៊ុំ សម្ផស្ស