សហគមន៍​នេសាទ​ភូមិ​ដូន​ទ្រី​៖ បារម្ភ​ពី​ការបាត់បង​ព្រៃ​លិច​ទឹក ដោយសារ​ការុ​រាន​យក​ដី​ធ្វើស្រែ​ចំការ ក្នុង​ដែន​សហគមន៍​នេសាទ

សហគមន៍​នេសាទ បារម្ភ​ពី​ការបាត់បង់ ព្រៃ​លិច​ទឹក ដោយសារ​ការុ​រាន យក​ដី​ធ្វើ​កម្ម​សិទ្ធ ក្នុង​ដែន​តំបន់​នេសាទ ដែល​នាំអោយ​បាត់បង់ ធនធាន​នេសាទ នឹង​ដែន​នេសាទ របស់​សហគមន៍ ។ បញ្ហា​នេះ សហគមន៍​ទទួច​អោយ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន ចាត់វិធានការ​តឹងរឹង ដើម្បី​រក្សា តំបន់​នៅ​សេសសល់ នឹង​រង​ការបំផ្លាញ អោយ​ដុះ​ព្រៃ​លិច​ទឹក​វិញ ។

​លោក សែម សំបូ ប្រធាន​សហគមន៍​នេសាទ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ បាន​បង្ហាញ​ពី​ការព្រួយបារម្ភ ពី​ការបាត់បង់​ព្រៃ​លិច​ទឹក ដែល​រាងរាល់ឆ្នាំ តែងតែ​មាន​ការ រុករាន បំផ្លាញ​តំបន់​ព្រៃ​ទាំងនោះ យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។

​លោក បន្តថា បញ្ហា​ព្រៃ​លិច​ទឹក​នេះ បើ​គ្មាន​ការទប់ស្កាត់​ជាក់លាក់​ទេ នឹង​មាន​ផលប៉ះពាល់ ដល់​ជីវចម្រុះ ហើយ​ប្រជា​នេសាទ មិន​អាចរ​ករប​នេះ បាន​ថែម​ទៀត ។ ​លោក ទទួច​អោយ​មន្ត្រី​ជំនាញ​អនុវ​ត្តន៍ច្បាប់ ត្រូវមាន​វិធានការ​ទប់ស្កាត់ អោយមាន​ប្រសិទ្ធភាព ដើម្បី​កុំអោយ​ព្រៃ​លិច​ទឹក​នៅ​សេសសល់ បាត់បង់​បន្ថែមទៀត នឹង តំបន់​បាត់បង់ ដុះ​ព្រៃ​មកវិញ ។

​ទាក់ទង​បញ្ហា​នេះ លោក ថា​ន់ ស៊ាន មេឃុំ​ជ្រៃ ប្រាប់ថា បន្ទាប់ពី​មាន​ករណី រុករាន​ដីព្រៃ​លិច​ទឹក យក​ធ្វើ​កម្ម​សិទ្ធ មន្ត្រី​ជំនាញ នឹង​អាជ្ញាធរ​ស្រុក បាន​ចុះ​ត្រួពិនិត្យ ហើយ​បាន​ទប់ស្កាត់​មិន​អោយ​ករណីបែបនេះ បន្ត​ទៀត​ឡើយ ។​

​ទោះយ៉ាងណា លោក​មេឃុំ​បន្តថា​អាជ្ញាធរ​ឃុំ​បាន សហការណ៍​ជាមួយ​មន្ត្រី​ជំនាញ នឹង​សហគមន៍ ដើម្បី​ងាយស្រួល​ផ្តល់ព័ត៌មាន នៅពេល​ករណី​បទល្មើស​កើតឡើង ប៉ុន្តែ​លោក​ថា​នៅតែ​មាន​ការលំបាក ដោយសារ ជនល្មើស​ដឹង​ព័ត៌មាន​មុន​ហើយ​គេចខ្លួន​បាត់​ដំបង ។ ​ចំពោះ​បញ្ហា​នេះដែរ ក៏​មាន​ការបង្ហាញ ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក បាត់ដំបង នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ ឆ្នាំ ២០១៨ ។

​លោក កក់ អ៊ី​ឡែន មន្ត្រី​តំណាង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បង្ហាញថា ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​បាត់ដំបង​មាន​ភូមិសាស្ត្រ​ក្នុង​ស្រុក​៤​នៃ​ខេត្ត​បាត់ដំបង​មាន​៤​ដូចជា ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ ស្រុក​មោងឫស្សី​។ តាម​អនុក្រឹត្យ​លេខ​197 ព្រៃ​លិច​ទឹក​ទាំងមូល​មាន​ជុំវិញ​បឹង​ទន្លេសាប 647,406​ហិត​តា នៅ​ខេត្ត​បាត់ដំបង​មាន 206,849 ហិច​តា​។ លោក​បញ្ជាក់ថា​ទំហំ​នៃ​ការបាត់បង់​ព្រៃ​លិច​ទឹក​ក្នុង​ស្រុក​មោងឫស្សី​មាន ចំនួន​ជាង​100​ហិច​តា ចំណែក​ជនសង្ស័យ​ត្រូវបាន​ជលផល​រៀបចំ​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​។​

​អជ្ញាធរ​មាន​ការទប់ស្កាត់​តាម​គ្រប់​រូបភាព គឺ​តាមរយៈ​សហគមន៍​នេសាទ តាម​យន្តការ​ផ្សព្វផ្សាយ ចុះ​ប្រជុំ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យមាន​ការយល់ដឹង​ពី​សារៈ​ដំ​ខាន់​នៃ​ព្រៃ​លិច​ទឹក បើ​បាត់បង់​ព្រៃ​១០%​គឺ​បាត់បង់​ត្រី​១០%​ដែរ ការពារ​កុំអោយ​មាន​ភ្លៀង​ឆេះ​ព្រៃ​លិច​ទឹក​។​

​នីតិវិធី​ដើម្បី​ចាត់ការ​ទៅ​លើ​ជន​ប្រព្រឹត្ត បើ​ចាប់​មិន​បាន​ពេល​កំពុង​ប្រព្រឹត្ត ខាង​អជ្ញាធរ​និង​ធ្វើ​ការសាកសួរ ប្រមូល​ព័ត៌មាន​ផ្សេងៗ​បង្ករ​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​។ បទល្មើស​ជលផល​ជា​បទល្មើស​ជា​បទល្មើស​ជាក់ស្ដែង ស្ថិត​ក្នុង​ស្ថាន​ទម្ងន់​ទោស​គឺ​បទល្មើស​មជ្ឈិម ជាប់ទោស​៥​ឆ្នាំ​។​ ​ការបាត់បង់​ព្រៃ​លិច​ទឹក​មាន​ផលប៉ះពាល់ បាត់បង់​ត្រី បាត់បង់​ជម្រក​ត្រី​ពង មិន​អាច​រក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល មាន​ការហូរ​ច្រោះ​ដី​ទៅ​កាន់​បឹង​ទន្លេសាប​។​

​ដើម្បី​ការពារ​ព្រៃ​លិច​ទឹក​អោយបាន​គង់វង្ស​មាន​យន្តការ​ផ្សព្វផ្សាយ យន្តការ​អនុវត្ត​ច្បាប់​ដូច​ភ្លៀងរលឹម យន្តការ​ស្ដារឡើងវិញ និង​ការចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ និង​ត្រូវមាន​ឆន្ទៈ មនសិការ ចូលរួម​អភិវឌ្ឍន៍ អភិរក្ស​នៅក្នុង​សហគមន៍ និង​ក្នុង​ខេត្ត​បាត់ដំបង​ទាំងមូល​អោយមាន​ការរីកចំរើន​។ លោក​ក៏​សំណូមពរ រួម​គិត រួម​ធ្វើ ចូលរួម​អភិរក្ស​ធនធាន​ជលផល​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​ត្រី ត្រី​ដើម្បី​ទាំងអស់គ្នា សូម​កុំ​កាប់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ពង​កូន​របស់​ត្រី ជួយ​ការពារ​តំបន់​អភិរក្ស ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ មាន​ឆន្ទៈ​ទទួលខុសត្រូវ និង​ចូលរួម​អនុវត្តន៍​ច្បាប់​ទាំងអស់គ្នា​ចាប់ពីពេលនេះ​ទៅ​។​

​លោក អ៊ុក គង់ អភិបាលរង​ស្រុក​មោងឫស្សី​លោក​ថា​ក្នុង​ស្រុក​មោងឫស្សី​មាន​៥​ឃុំ​ដែល មាន​ជាប់ តំបន់រ​នាម​មាន​ដូចជា​ឃុំ ឫស្សី​ក្រាំង ជ្រៃ​តា​លាស់ ព្រៃតូច ក​កោះ​។ មាន​មនុស្ស​នៅ​ស្រុក​ក្រៅ​មាន​លទ្ធភាព​មាន​គ្រឿងចក្រ​ចូល​តាម​ព្រៃរនាម​មក​ទន្ទ្រាន នៅពេល​ដែល​ខាង​ស្រុក​រៀបចំ​កម្លាំង​បោសសម្អាត​គឺ​ជន​ប្រព្រឹត្ត​ដឹង​ដំណឹង​មុន​។ ឆ្នាំ​2018​កន្លងផុតទៅ ព្រៃ​លិច​ទឹក​មាន​ការធ្វើ​សកម្មភាព​ទន្ទ្រាន​ខ្លាំង ឆ្លៀត​ពេល​រវល់​បោះឆ្នោត​អស់​ជាង​១០០​ហិច​តា អជ្ញាធរ​ស្រុក​បាន​ចុះបង្ក្រាប​៥​ទៅ​៦​លើក​ដែរ ប៉ុន្តែ​ជនល្មើស​គេចផុតៗ​អស់​។​

លោក​ថា​ទោះបី​យ៉ាងណា​អជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ប្រើប្រាស់​គ្រប់​វិធី​ទាំងអស់ កន្លងផុត​ទៅ​ក៏​ចាប់​គ្រឿងចក្រ​បញ្ជូន​ទៅ​រដ្ឋបាលជល​ផល ក្រោយមក​ទៀត​ថ្មីៗ​នៅពេល​អជ្ញាធរ​ស្រុក​ធ្វើ​សកម្មភាព​ខ្លាំង​ជនល្មើស​លែង​ហ៊ាន​ចូលមក ក្រោយពី​ចាប់​បាន​គ្រឿងចក្រ​ហើយ ព្រៃ​ដែល​គេ​ទន្ទ្រាន​បាន​ដុះ​ឡើងវិញ​។ លោក​ក៏​បាន​លើកឡើង​បន្ត​ថា​រូបភាព ជនល្មើស​បាន​យក​គ្រឿងចក្រ​ឆូត​ជា​គន្លង​ចែក​ព្រំ​ដី​គ្នា និង​ធ្វើ​សកម្មភាព​ពេលយប់ ជាក់ស្ដែង​ថ្ងៃ 31 01 2019 មាន​គ្រឿងចក្រ​3​គ្រឿង ចាប់បាន​១​គ្រឿង​ហើយ​អជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ត្រាក់ទ័រ​២​គ្រឿង​បន្តទៀត​។

​លោក​បន្តថា អាជ្ញាធរ​ស្រុក​មោង​បាន​ប្រើប្រាស់​គ្រប់​វិធានការ ដោយ​ពង្រឹង​សហគមន៍​ឡើងវិញ ចាត់តាំង​កម្លាំង​ឃ្លាំមើល​ជាប្រចាំ មូលដ្ឋាន​ឃុំ​មាន​ការប្រជុំ​រៀងរាល់ខែ​ជាមួយ​សហគមន៍​ដើម្បី​ដឹង​ពី​សភាពការណ៍ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ដើម្បី​ដោះដ្រាយ​។​