សង្ខេបកម្ម​វិធី​សន្ទនាមតិ​ប្រចាំសប្ដាហ៍

ការផ្តល់​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​អូរ​ម៉ាល់​
ប្រជាពលរដ្ឋ​ជាច្រើន​មាន​ទំនុកចិត្ត​ដោយ​ការ​ទៅ​ទទួល​សេវា​សុខភាព​ផ្សេងៗ​នៅ​មណ្ឌល​សុខភាព​សាធារណៈ ដើម្បី កាត់បន្ថយ​ការចំណាយ ទន្ទឹម​នេះ​ដែរ​រាល់​តម្លៃ​សេវា​ក្នុង​ការផ្តល់​សេវា​ទៅកាន់​ពលរដ្ឋ​ត្រូវតែ​ច្បាស់លាស់ ត្រឹមត្រូវ តាម​អ្វី​ដែល បានកំណត់ ដើម្បី​ធានាបាន​ថា​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព ។​

​ជា​ប្រជាពលរដ្ឋ​មួយរូប​រស់នៅក្នុង​សង្កាត់​អូរ​ម៉ាល់ បាន​ប្រាប់ថា​៖ ពេល​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព គឺ​មាន​ភាពល្អប្រសើរ ជាពិសេស​សំរាប់​លោក​មាន​ប័ណ្ណ​មូលនិធិ​សមធម៌​ដូច្នេះ​ពេល​ទៅ​ទទួល​សេវា មិន​មាន​បង់​ប្រាក់​អ្វី​នោះទេ ហើយ​បើ​គ្មាន​ប័ណ្ណ​ក៏​តម្លៃ​សេវា​តិចតួច ដែល​ពលរដ្ឋ​ទទួលយកបាន​។​

​រ​រីឯ ប្រជាពលរដ្ឋ​ម្នាក់​ទៀត បាន​និយាយថា ការយល់ដឹង ពី​ការព្យាបាល​នៅ​មណ្ឌល​សុខភាព​នេះ ពលរដ្ឋ ខ្លះ​ដឹង ពលរដ្ឋ​ខ្លះទៀត​នៅ​មិនទាន់​យល​ដឹង​នៅឡើយ​ទេ ។ កញ្ញា​បន្ដថា ចំពោះ​អ្នក​មានបណ្ណ័​ក្រីក្រ ពេទ្យ​ដូច​មិនសូវ​យក​ទុកដាក់​ប៉ុន្មាន​ទេ ព្រោះ​ឃើញ​ថា គាត់​ភាពក្រីក្រ​អត់​លទ្ធភាព​។​

​ចំណែកឯ​អ៊ុំ​ម្នាក់ទៀត រស់នៅ​សង្កាត់​អូរ​ម៉ាល់​ដែលនោះ និយាយថា​៖ ថ្នាំ​ព្យាបាល​នៅ ពេទ្យ​ឃុំ បាន​តែ​ជម្ងឺ​ស្រាលៗ​ទេ តែបើ​ជ​ម្ងឹ​ធ្ងន់​វិញ ការព្យាបាល​ហាក់​គ្មាន​មាន​ប្រសិទ្ធភាព​ទេ​។​

​លោក ម៉ៅ មុន្នី​ស៊ីណា​រិន្ទ ប្រធាន​មណ្ឌល​សុខភាព​អូរ​ម៉ាល់​មានប្រសាសន៍ថា សម្រាប់​មណ្ឌល​សុខភាព​អូរ​ម៉ាល់​គឺ​បើកទទួល​ព្យាបាល និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​24​ម៉ោង ហើយ​គ្រូពេទ្យ​គឺ​មាន​គ្រមសីលធម៌ និង​ទទួល​មើលថែ​អ្នក​ជម្ងឺ​យ៉ាង​យកចិត្តទុកដាក់​។​

​ក្នុង​នោះ​ដែល​សម្រាប់​តម្លៃ​សេវា​គឺ​យក​ទៅ​តាម​តារាង​ដែល​បាន​បិទ​នៅ​ក្នុង​មណ្ឌល​សុខភាព​តែ​ម្តង​មិន​យក​លើសពី​ការកំណត់​នៅក្នុង​តារាង​នោះទេ​។​

​ការផ្តល់​សេវា​សុខភាព​ចំពោះ​ពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​ថា​អ្នក​មាន​ប័ណ្ណ​សមធម៌​ឬ​គ្មាន​ប័ណ្ណ​នោះទេ ដូច​ជា​ការយកចិត្តទុកដាក់ ការកំណត់​តម្លៃ​សេវា​អោយ​បាន​ត្រឹមត្រូវ ការត្រួតពិនិត្យ​តាមដាន និង​ការអនុវត្ត​ទៅ​គោលការណ៍​ច្បាប់​ដែល​បានកំណត់ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ចង់បាន ដើម្បី​អោយ​ការផ្តល់សេវា​សុខភាព​ជូន​ពលរដ្ឋ​មាន​ប្រសិទ្ធភាព ។​

​លោកនាយក​សាលា​មុន្នី​វង្ស​ផ្ទាំផ្ញើ​រ​អោយ​និស្សិត​ចាប់អារម្មណ៍​ទៅ​លើ​ជំនាញ​ផលិត​អាហារ​ធម្មជាតិ​ដែល​ប្រើប្រាស់​វត្ថុ​ធាតិ​ដើម​ស្រុក​

​បច្ចុប្បន្ន​វត្ថុធាតុដើម​ក្នុងស្រុក​មាន​ជាច្រើន ដូចជា​ល្ពៅ ប៉េង​ប៉ោះ ដំឡូង ពោត​ជាដើម ដែល​នេះ​ជា​វត្ថុធាតុដើម​ដែល​អាច​យក​មក​កែច្នៃ​ធ្វើ​ជា​ចំនី​អាហារ​បាន​។ ដូចជា​ពេល​ថ្មីៗ​នេះ មាន​និស្សិត​មួយរូប​បាន​ស្រាវជ្រាវ​ផលិត​ស​សៃមី​ចេញពីផ្លែ​ល្ពៅ​ជាដើម​។


​កញ្ញា​រី ជា​និស្សិ​មួយរូប​បាន​អោយដឹងថា វា​ពិតជា​ល្អ​ខ្លាំងណាស់​ដែល​មាន​និស្សិត​ខ្មែរ​យើង ដែល​អាច​បង្កើត​ស្នាដៃ​មួយ​សម្រាប់​ប្រទេស​ក៏​ដូចជា​ខេត្ត​បាត់ដំបង​ទាំងមូល​។​

​កញ្ញា​បាន​សំណួ​ម​ពរ​ដល់​អោយ​និស្សិត​ជំនាន់​ក្រោយ សូម​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​ការផលិត​ចំនីអាហារ​ធម្មជាតិ​ដែល​យក​វត្ថុធាតុដើម​ក្នុងស្រុក​យក​ផលិត​។ កញ្ញា​បន្ត​ថា​សូម​នា​យកសា​ទាំង​ជួយ​ណែនាំ​បន្ថែម​ទៀត ដើម្បី​អោយ​សិស្ស​និស្សិត​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​ជំនាញ​មួយ​នេះ​។

​ចំណែកឯ​លោក អេង ភិរុណ នាយក​សាលា​វិទ្យាល័យ​មន្នី​វង្ស បាន​មានប្រសាសន៍ថា កន្លង​ទៅ​ធ្លាប់មាន​អង្គការក្រៅរដ្ឋាភិបាល និង​សកល​វិទ្យាល័យ​ខ្លះៗ​ដែរ ដែល​មក​ធ្វើ​បទ​បង្ហាញ​ទៅលើ​ការជ្រើសរើស​ជំនាញ​ដល់​សិស្ស​។ លោក​បន្តថា ប្រសិនបើ​មាន​ការបណ្តុះ​ឬ​បង្រៀន​បច្ចេកវិទ្យា​ដល់​សិស្ស​នោះ ច្បាស់​ជា​សិស្ស​ចាប់អារម្មណ៍​ខ្លាំង​ទៅ​ជំនាញ​ផលិត​ចំនី​អាហារ​នេះ​។​

​លោកនាយក​បាន​បន្តថា ប្រសិនបើ​សិស្ស​និស្សិត​ចេះ​ជំនាញ​បច្ចេកទេស​ក្នុង​ការផលិត​ចំនីអាហារ​នេះ គឺ​ផ្តល់​ផលប្រយោជន៍​ជា​ដូចជា ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ កសិផល​ក្នុងស្រុក​មាន​ទីផ្សារ និង​ធ្វើអោយ​សេដ្ឋកិច្ច​ក្នុងស្រុក​រីកចម្រើន​ថែមទៀត​ផង​។​

​បន្ថែម​ទី​លើ​នោះ​លោក​បាន​សំនួ​ម​ពរ​អោយ សកល​វិទ្យាល័យ​ទាំងអស់ គួរតែ​បើក​វគ្គ​បណ្តុះបណ្តាល ឬ​ផ្សព្វផ្សាយ​ជា​គំនិត​មួយ​ដល់​សិស្សានុសិស្ស ព្រោះ​ភាគច្រើន​សិស្ស​ដែល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​សកល​វិទ្យាល័យ​គឺ​តាមគា្ន ហើយ​ការផ្សព្វផ្សាយ​របស់​សក​ល​វិទ្យាល័យ​នៅ​មាន​កម្រិត​នៅឡើយ​។

​ដូចនេះ​ការងា​កមក​ជ្រើសរើស​ជំនាញ​សិក្សា ដូចជា​កែ​ច្នៃ​ចំនីអាហារ ឬ​ផលិត​អាហារ​ដែល​យក​វត្ថុធាតុដើម​ក្នុងស្រុក​យក​មក​ផលិត ដូចជា ល្ពៅ ពោត ដំឡូង ឆៃ​ថាវ គឺ​មិន​ត្រឹមតែ​ធ្វើអោយ ម​បន្លែ​ក្នុងស្រុក​មាន​ទីផ្សា​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​អោយ​និស្សិត​ពេល​បញ្ចប់ គឺ​អាច​មាន​ជំនាញ​ជាក់លាក់ ដែល​ធ្វើអោយ​មាន​ប្រាក់ចំនូល​ខ្ពស់​ថែមទៀត​ផង​។

ផលប៉ះពាល់​នៃ​ការប្រើប្រាស់ ឱសថ​ក្លែងក្លាយ និង ការចុះ​ត្រួតពិនិត្យ​របស់​មន្ដ្រី​សុខាភិបាល​ខេត្ត​បាត់ដំបង

​ការប្រើប្រាស​ឱសថ​ក្លែងក្លាយ និង ការទទួល​សេវា​សុខាភិបាល​ខុសច្បាប់​ផ្តល់​ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ឫ អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផងដែរ​។ បញ្ហា​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ មាន​ការព្រួយបារម្ភ​ដោយសារ តែ​នៅពេល​មាន​បញ្ហា​សុខភាព​ពួកគាត់​មិន​អាច​ជៀសវាង​ពី​ការប្រើប្រាស់​ថ្នាំ​នោះទេ ។​


​កញ្ញា ស៊ី ត្រា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​បាណន់​បាន​ប្រាប់ថា ប្រជាពលរដ្ឋ​ពិតជា​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ​ដោយសារ​តែ​ពេល​ដែល​ពួកគាត់​ទៅ​ទិញ គឺ​ភាគច្រើន​ពួកគាត់​មិន​បានដឹង​ទេ​ថា​ថ្នាំ​នោះ​ហួស​សុពលភាព ឫ ក្លែងក្លាយ​អ្វី​នោះទេ គឺ​ដឹង​តែ​ទៅ​ទិញ​ប្រើប្រាស់​តែម្តង ។​

​ស្រដៀង​គ្នា​នោះ​ដែល កញ្ញា ឌី​ណា យល់​ថា​ការប្រើ​ឱសថ​ក្លែងក្លាយ វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ បាត់បង់​អាយុជីវិត​ថែមទៀត​ផង​។ ជាពិសេស​វា​ប៉ះពាល់​ដល់​ស្ដ្រី​ដែល​ប្រើ​ថ្នាំ​ក្លែងក្លាយ​ជាដើម​។​

​កញ្ញា​បាន​បន្ដថា សូម​មន្ដ្រី​សុខាភិបាល ឧស្សាហ៍​ត្រួតពិនិត្យ តាម​កន្លែង​មួយ​ចំនួន​ផង ដែល​លក់​ថ្នាំ​គ្មាន​ច្បាប់​ត្រឹមត្រូវ​។ បើសិនជា​មន្ដ្រី​ពាក់​ពន្ធ័​មិន​បាន ចុះ​ត្រួតពិនិត្យ​ឲ្យ​ត្រឹមត្រូវ ទេ​វា​មាន​ផល​ប៉​ពាល់​ដល់​ពលរដ្ឋ​ដែល​ប្រើ​ថ្នាំ​ក្លែងក្លាយ​នោះ ។​

ចំនែកឯ លោកស្រី សោ​ថង ឌី ប្រធាន​មណ្ឌល​សុខភាព​ចំការ​សំរោង​បាន​ប្រាប់ថា លោកស្រី​តែងតែ​នាំ​ពលរដ្ឋ​ឲ្យមក​ទទួល​សេវា​ឱសថ​នៅ​មណ្ឌល​សុខភាព ជាជាង​ទៅ​ទិញ​ថ្នាំ​នៅ​ហ្វា​ម៉ា​ស៊ី​មួយចំនួន​ដែល​ហួស​កាល​បរិ​ចេ្ឆ​ទ​ប្រើប្រាស់ ឬ ក្លែងក្លាយ​ដែល​ប៉ះពាល់​សុខភាព​ជា​ដើម​។

​បញ្ហា​នេះ លោក ហាស់ អាស​នី ប្រធានការិយាល័យ​ឱសថ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បាន​លើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» កាលពី​ថ្ងៃ ពុធ ទី ១៣ ខែ កុម្ភៈ ឆ្នាំ​២០១៩ ថា​៖ មន្ទីរ​សុខាភិបាល បាន​សហការ​គ្នា​រវាង​ការិយាល័យ​ឱសថ ក្នុង​ការចុះ​ត្រួតពិនិត្យ​ជាប្រចាំ នៅ​ឱសថស្ថាន ឱសថស្ថាន​រង ទូទាំង​ខេត្ត​បាត់ដំបង ។ លោក​បាន​បន្ដថា មន្ដ្រី​លោក និង ចុះ​ពង្រឹក​អនុវត្ត​ច្បាប់​លើ​កន្លែង​ណា​ដែល គ្មាន​ច្បាប់​ត្រឹមត្រូវ ធ្វើការ​ផាកពិន័យ និង វិធាន​ទៅលើ​ឱសថស្ថាន​ទាំងនោះ​តាម​ផ្លូវច្បាប់​។ តែ​បច្ចុប្បន្ន​នេះ ឱសថ​ស្ថាន ឱសថស្ថាន​រង​ភាគច្រើន បាន​លក់​ថ្នាំ​, ទុក​ថ្នាំ​បាន​ត្រឹមត្រូវ និង មានការ​យល់ដឹង​ច្រើន ក្នុងការ​លក់​ទៅឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឆ្លងកាត់​ជំនាញ​ត្រឹមត្រូវ​។ លោក​ថា​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បញ្ហា​សុខភាព សូម​ទៅ​រក​ព្យាបាល ឬ ទៅ​ទិញ​ថ្នាំ​កន្លែង​ណា​ដែល​ផ្លាក​យីហោ មាន​ការអនុញាតិ​ផ្លូវច្បាប់​ពី​មន្ទីរ​សុខាភិបាល​ត្រឹមត្រូវ ជៀសវៀង​ការ ការប្រើប្រាស់ ចំ​ឱសថ​ក្លែងក្លាយ ឬ ហួស​កាលបរិច្ឆេទ ដែល​បណ្ដាល​ប៉ះពាល់​សុខភាព និង អាយុជីវិត​ជាដើម​។​

​ទាក់ទង​បញ្ហា​នេះ ទាមទារ​ឲ្យ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ក៏ដូចជា​មន្ទី​សុខាភិបាល​ខេត្ត ត្រូវ​ចុះ​ពង្រឹង​ការងារ​គ្រប់គ្រង​នៅ​តាម​ក្រុង ស្រុក រាល់​ត្រីមាស លុបបំបាត់​ឱសថ​ក្លែងក្លាយ​រុករក​ឱសថ​ក្លែងក្លាយ​តាមរយះ​ពិនិត្យ​រថយន្ត​ដឹក​ឱសថ​ជាពិសេស​ធ្វើ​ការពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​របស់​សេ​វ៉ា​មានច្បាប់​ដោយ​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្តិ​។​

​ផ្នត់គំនិត​យុវវ័យ​មួយចំនួន​បាន​យល់​ខុសពី​អត្ថន័យ​ថ្ងៃ​នៃ​ក្តីស្រលាញ់​

​ជា​រៀងរាល់ឆ្នាំ​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ត្រូវបាន​គេ​កំណត់​ថា​ជា​ថ្ងៃ បុណ្យ​នៃ​សេចក្តីស្រលាញ់​ដែល​បាន​យក​តាម វប្បធម៌​របស់ បរទេស​នោះ យុវជន​យុវនារី​ខ្មែរ​មួយចំនួន យល់ថា ថ្ងៃនេះ​ជា​ថ្ងៃ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សង្សារ ហើយ​ពួកគេ​នឹង ដើរ​កម្សាន្ត​ដាច់​យប់​ជាមួយ​សង្សារ និង​គ្រោង​គេង​ជាមួយគ្នា​ទៀតផង​។ តែ​ជាក់ស្តែង​ទិវា​នៃ​ក្តីស្រលាញ់​នេះ​សម្រាប់​តំណាង​ឲ្យ​ក្ដីស្រឡាញ់ និង​ភាពស្និទ្ធស្នាល រវាង​អ្នក​ដែលមាន​ចំណង​មិត្តភាព​រវាង​គ្នា​និង​គ្នា ដូចជា រវាង​ប្ដី​និង​ប្រពន្ធ គូសង្សារ កូន​និង​ឪពុកម្ដាយ បង​និង​ប្អូន និង​រវាង​មិត្ត​ភ័ក្ដិ​និង​មិត្ត​ភ័ក្តិ ជាដើម​។


​ជា​យុវជន​មួយរូប សុខ ហេង បាន​ប្រាប់ថា​៖ យុវវ័យ​មួយចំនួន​បាន​យល់​ខុស​ហើយ​គិត​ថា​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សា​ឬ​បុណ្យ​ក្តីស្រលាញ់​រវាង​គូសង្សា​តែប៉ុណ្ណោះ​។ តែ​ការពិត​នោះ​ទិវា​នៃ​ក្តី​ស្រលាញ់គឺ​ក្តីស្រលាញ់​សំរាប់​មនុស្សទូ​ទៅ សាច់ញាតិ បងប្អូន ឳ​ពុក​ម្តាយ ឬ​ប្តី​ប្រពន្ធ ដោយ​យើង​បង្ហាញ​ក្តីស្រលាញ់​តាមរ​យៈ​កាយវិកា​សមរម្យ ឬ​ការជូន​ការដូ​បន្តិច​បន្តួ​ទៅ​គ្នា ។​

​ចំណែកឯ​អ្នក​មីង ណា បាន​ដូច្នេះ​វិញ​ថា​៖ ឥឡូវនេះ​យើង​ឃើញថា​មាន​យុវវ័យ​មួយចំនួន​ក៏បាន​ផ្លាស់ប្តូរ​ការ​គិតថា​ជា​ថ្ងៃបុណ្យ​សង្សា ដោយ​យក​ថ្ងៃ​នេះ​បង្ហាញ​ក្តីស្រលាញ់​ចំពោះ​ម៉ែឳ ដោយ​ការទិញ​សម្លៀក​បំពាក់​ឬ​របស់​របរ​អ្វី​ផ្សេង​ជូន​ឳ​ពុក​ម្តាយ​វិញ​ម្តង ។​

​អ្នកគ្រូ សុ​ម៉ាលី ជា​គ្រូបង្រៀន​នៅក្នុង​អនុវិទ្យាល័យ​មួយ​បាន​ប្រាប់​ដែរ​ថា​៖ នៅ​មុន​ថ្ងៃ​១៤​កុម្ភៈ​នេះ​សាលា​បាន​ប្រជុំ​ផ្សព្វផ្សាយ​និង​ណែនាំ​ទៅ​កាន់​សិស្ស​ទាំងអស់​កុំអោយ​យល់ច្រលំ​ថា​ថ្ងៃ​ទិ​វានៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សា​ឬ​ក្តីស្រលាញ់​សំរាប់តែ​សង្សា​នោះ ។ យើង​ត្រូវ​ផ្លាស់ប្តូ​ផ្នត់គំនិត​នេះ​មក​ជា​ទិវា​ក្តីស្រលាញ់​សំរាប់ឳ​ពុ​កម្តាយ បងប្អូន លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ភក្ត​វិញ ។​

​បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដីស្រឡាញ់ ជាទូទៅ ដោយ​មិន​ចាំបាច់​សម្រាប់​តែ​គូស្នេហ៍​ទេ​។ សេចក្ដីស្រឡាញ់ មាន​លក្ខណះ​ទូលំទូលាយ​។ ប៉ុន្ដែ ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ត្រូវ​បាន​យល់ច្រលំ​ដោយ​គិត​ថា​ថ្ងៃបុណ្យ​នេះ​សម្រាប់តែ​គូស្នេហ៍ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ​ក្មេងៗ​

​គួរបញ្ជាក់​ថា ការប្រព្រឹត្ត​អំពើ​ប្រាសចាក​សីល​សង្គម​របស់​យុវវ័យ​មួយចំនួននៅ​ក្នុង​ទិ​វានៃ ក្តីស្រលាញ់​ដែល​ជា​វប្បធម៌​បរទេ​ស​នេះ​ក៏​ត្រូវបាន​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​អំពាវនាវ​ឲ្យ ចូលរួម​ទប់ស្កាត់​ផងដែរ ។​