ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋសង្កាត់វត្តគរ

បច្ចុនប្បនេះប្រជាពលរដ្ឋក្នុងសង្កាត់វត្តគរមានសារទរយ៉ាងខ្លាំងចំពោះការអភិវឍ្ឍនៅក្នុងសង្កាត់វត្តគរ មានដូចជា ស្ពាន ផ្លូវ ទឹកស្អាត ​អគ្គីសនី ប្រពន្ធធារាសាស្រ្ដ និង សេវាកម្មសាធារណៈនៅឃុំជាដើម។ តែក៏មានប្រជាពលរដ្ឋមួយចំនួន នៅតែមានការព្រួយបារម្មណ៏ពីចោរកម្មផងដែរ នៅមានពិធីបុណ្យម្ដងៗ ។

ជាពលរដ្ឋមួយរូប រស់នៅសង្កាត់វត្តគរ កញ្ញា សេង អេង បានប្រាប់ថា៖ឥលូវនៅសង្កាត់វត្តគរ មានអភិវឍ្ឍច្រើន មានផ្លូវ មានភ្លើង មានទឹកស្អាត ហើយមានភាពល្អប្រសើរច្រើន សម្រាប់ពលរដ្ឋ។

ចំនែកឯ ពលរដ្ឋមួយរូបទៀតរស់នៅភូមិវត្តគរដែលនោះបានប្រាប់ថា៖ ​មានល្អប្រសើរច្រើន ជាងមុន សេវាកម្មសាធារណៈ ល្អ មានផ្លូវស្រួល សម្រាប់ធ្វើដំណើរទៅមក ។ តែកញ្ញា​មានការព្រួយបារម្មណ៏បញ្ហា​ចោរ នៅពេលណាដែលមានបុណ្យទានម្ដង់ៗ ព្រោះផ្ទះកញ្ញាផ្ទាល់ ក៏ធ្លាប់បាត់មាន ទា​ផង ដែរ។

កញ្ញា​ សូមសំណួម ឲ្យអាជ្ងាធរ សង្កាត់​ ក៏ដូចនគរបាលវត្តគរ ឧស្សាហ៏ចុះល្បាតតាមភូមិផង នៅពេលមានបុណ្យមានម្ដង់ៗនោះ ដើម្បីឲ្យ ប្រជាពលរដ្ឋ មានភាពកក់ក្ដៅនិងមានទំនុកចិត្ត ។

បញ្ហានេះ លោក យាង ឆា មេប៉ុស្ដិសង្កាត់វត្តគរ បានមានប្រសាសន៏ថា​៖ នៅពេលមានបុណ្យទានម្ដង់ៗ លោកតែងតែចាត់កម្លាំងឲ្យ ចុះល្បាត់តាមភូមិ តែយើងនៅមានកម្លាំងតិចតូចនៅឡើយដើម្បីល្បាត់ឲ្យបានគ្រប់ភូមិនោះ។ ហើយ មួយវិញទៀត ប្រជាជនខ្លះ ពេលជួប ចោរកម្មកើតឡើង ហាក់មិនហ៊ានមកដាក់ពាក្យបណ្ដឹង នោះទេ។

បញ្ហាទាំងអស់ នេះទាមទារ អាជ្ងារមូលដ្ឋានក៍ដូចជា នគរមានសមត្ថកិច្ច យកចិត្តទុកដាក់ធ្វើការ ចុះល្បាតក្នុងឃុំឲ្យបានជាប្រចាំ​ និងយកគោលការណ៏ ភូមិឃុំ មានសុវត្ថិភាព មកអនុវត្ត ដើម្បីធានា ឲ្យបាននៅសន្ដិសុខ ជូនប្រជាពលរដ្ឋ។

ទោះយ៉ាងណាពលរដ្ឋរស់នៅ ក្បែរៗចំនុចនោះ តែងមានការព្រួយបារម្ភ ចំពោះសកម្មភាពមួយចំនួន របស់ក្មេងទំនើង ដែលអាចបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន នាំអោយ​ប៉ះពាល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ពួកគាត់ ជាដើម។

អត្ថបទ៖ ឈឿន ថៃកឿ