សង្ខេបកម្ម​វិធី​សន្ទនាមតិ​ប្រចាំសប្ដាហ៍

ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ​សង្កាត់​វត្ត​គរ​​
​ជា​ពលរដ្ឋ​មួយរូប រស់នៅ​សង្កាត់​វត្ត​គរ កញ្ញា សេង អេង បាន​ប្រាប់ថា​៖​ឥលូវ​នៅ​សង្កាត់​វត្ត​គរ មាន​អភិ​វ​ឍ្ឍ​ច្រើន មាន​ផ្លូវ មាន​ភ្លើង មាន​ទឹក​ស្អាត ហើយ​មាន​ភាពល្អប្រសើរ​ច្រើន សម្រាប់​ពលរដ្ឋ​។​

​ចំនែកឯ ពលរដ្ឋ​មួយរូប​ទៀត​រស់នៅ​ភូមិ​វត្ត​គរ​ដែល​នោះ​បាន​ប្រាប់ថា​៖ មាន​ល្អប្រសើរ​ច្រើន ជាង​មុន សេវាកម្ម​សាធារណៈ ល្អ មាន​ផ្លូវ​ស្រួល សម្រាប់​ធ្វើដំណើរ​ទៅ​មក ។ តែ​កញ្ញា​មានការ​ព្រួយ​បា​រម្ម​ណ៏​បញ្ហា​ចោរ នៅពេលណា​ដែល​មាន​បុណ្យទាន​ម្ដង់ៗ ព្រោះ​ផ្ទះ​កញ្ញា​ផ្ទាល់ ក៏​ធ្លាប់​បាត់​មាន ទា​ផង ដែរ​។​

​កញ្ញា សូម​សំណួ​ម ឲ្យ​អាជ្ងាធរ សង្កាត់ ក៏​ដូច​នគរបាល​វត្ត​គរ ឧស្សាហ៏ចុះ​ល្បាត​តាម​ភូមិ​ផង នៅពេល​មាន​បុណ្យ​មាន​ម្ដង់ៗ​នោះ ដើម្បីឲ្យ ប្រជាពលរដ្ឋ មាន​ភាពកក់ក្ដៅ​និង​មាន​ទំនុកចិត្ត ។​

​បញ្ហា​នេះ លោក យាង ឆា មេ​ប៉ុស្ដិ​សង្កាត់​វត្ត​គរ បាន​មាន​ប្រសា​ស​ន៏​ថា​៖ នៅពេល​មាន​បុណ្យទាន​ម្ដង់ៗ លោក​តែងតែ​ចាត់​កម្លាំង​ឲ្យ ចុះ​ល្បាត់​តាម​ភូមិ តែ​យើង​នៅ​មាន​កម្លាំង​តិច​តូច​នៅឡើយ​ដើម្បី​ល្បាត់​ឲ្យបាន​គ្រប់​ភូមិ​នោះ​។ ហើយ មួយវិញទៀត ប្រជាជន​ខ្លះ ពេល​ជួប ចោរកម្ម​កើតឡើង ហាក់​មិន​ហ៊ាន​មក​ដាក់​ពាក្យបណ្ដឹង នោះទេ​។​

​បញ្ហា​ទាំងអស់ នេះ​ទាមទារ អាជ្ងារ​មូលដ្ឋានក៍​ដូចជា នគរ​មាន​សមត្ថកិច្ច យកចិត្តទុកដាក់​ធ្វើការ ចុះ​ល្បាត​ក្នុង​ឃុំ​ឲ្យបាន​ជាប្រចាំ និង​យក​គោល​ការណ៏ ភូមិ​ឃុំ មាន​សុវត្ថិភាព មក​អនុវត្ត ដើម្បី​ធានា ឲ្យបាន​នៅ​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​។​

ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​ពី​ការខូចខាត​ស្រូវ​ដោយសារ​គ្មាន​ទឹក​ស្រោព​ស្រព​​
​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ស្រូវប្រាំង​អាស្រ័យ​ទឹក​ស្រោព​ស្រ​ពពី​ប្រភពទឹក​អាង​កំពីងពួយ ដែល​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​សក្កា​នុព​ល​ក្នុង​ខេត្ត ពលរដ្ឋ​រស់នៅ​ភូមិ​អូ​តា​គី បាន​ត្អូញត្អែរ​ពី​ការខូចខាត​ដំណាំ​ស្រូវ ព្រោះ​តែ​ក្រោយ​ចាប់ផ្តើម​ធ្វើ​ពុំ​មាន​ទឹក​ស្រោព​ស្រព​គ្រប់គ្រាន់ នោះ​ទេ​ធ្វើ​ស្រែ​ស្រូវ​ត្រូវ​ខូច​ទាំង​ស្រុង​និង​ជា​ច្រើន​ហិច​តា ។​

​លោក សៅ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​តា​គី​ផ្ទាល់​បាន​ត្អូញត្អែរថា​៖ តាំងពី​ចាប់ផ្តើម​ធ្វើ​ស្រូវប្រាំង​មក​គឺ​មិន​មាន​ទឹក​តែម្តង ពលរដ្ឋ​ជាច្រើន​បាន​ខូចខាត​ស្រូវ​រាប់​សិន​ហិច​តា លោក​ថា​ពលរដ្ឋ​បាន​គោរព​តាម​ការជូន​ដំណឹង​របស់​អាជ្ញាធរ​ហើយ​ថា​អោយ​ធ្វើ​ស្រែ​ណា​ដែល​នៅ​ជាប់​ប្រឡាយ តែ​នេះ​សូម្បី​ទឹក​ក្នុង​ប្រឡាយ​ក៏​គ្មាន​សំរាប់​បូម​ផង ។​

​លោក​បន្ត​ទៀត​ថា​៖​ការប្រើប្រាស់​ទឹក​ពី​អាង​កំពីងពួយ​នេះ​មិន​ទាន់​ត្រឹមត្រូវ ដោយសារ​ការបើក​មិន​មាន​វេន​ច្បាស់លាស់​ក្នុង​ការបង្ហូរ​ចេញ ដើម្បី​ស្រោព​ស្រ​ព ដូច្នេះ​អ្នក​ដែល​បាន​គឺ​បាន​គ្រប់គ្រាន់​អ្នក​អត់​នៅ​តែ​អត់​ទឹក​ស្រោប​ស្រព​ដដែល ។​

​ចំណែកឯ​លោក នូ សម្បត្តិ ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល បាន​មាន​ប្រសា​ស​ន៏​ថា​៖ នៅ​ស្រុក​ថ្មគោល ទទួលបាន​ប្រភព​ទឹក​មាន​ពីរ ពី​ស្រុក​ប​វេល អាច​ស្រោចស្រព បាន​៨​ឃុំ និង​ប្រភព​ទឹក​មួយ​ទៀត​ទទួលបាន អាងទឹក​កំពីងពួយ​ដែល​អាច​ស្រោចស្រព​លើ​៣​ឃុំ​ទៀត ។

​លោក​បាន​បន្ដថា​៖ ចំពោះ​សំណង់​អាងទឹក​កំពីងពួយ មាន​ការគ្រប់គ្រង​ផ្ទាល់ មន្ទីរ​ធនធានទឹក​ហើយ ចែកចាយ​ទៅតាម​សហគម​ន៏​ឃុំ​នានា តាម​វេន​មាន​៥​ដំណាក់កាល តែ​រយៈកាល​ចុងក្រោយ​នេះ​ការ​ចែកចាយ​ទឹក​ហាក់​មិន​គ្រប់គ្រាន់​នោះ​ទេ ។ ដូច្នេះ​លេង​មានការ​គោរព​តាម​វេន​ហើយ ។ លោក​ថា​សូម​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ មានទឹក​ក្នុង​ស្រែ សើម​ខ្លះៗ​ហើយ មេត្តា​យោ​យល់​ដល់​បងប្អូន​ដែល​ឆ្ងាយ ដែល​ខ្វះ​ខាត់​ឲ្យបាន​ទឹក​ប្រើប្រាស់​ផង​។​

​បើ​យោង​តាមផេក​រដ្ឋបាល​សាលាខេត្ត​បាត់ដំប​ង​អោយដឹងថា ការបង្កបង្កើន​ផល​ស្រូវ​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ កំពីងពួយ​នា​រដូវ​បង្កបង្កើន​ផល​ស្រូវប្រាំង​ឆ្នាំ ២០១៨-២០១៩ នេះ នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីង​ពួយ ខេត្ត​បាត់ដំបង មាន​ផែនការ​ផលិត​ស្រូវ​លើ​ផ្ទៃដី​ចំនួន ៨.៩៥០ ហិកតា ។ ដោយសារ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ គឺជា​ប្រព័ន្ធ​មួយ​ដ៏​មាន​សក្តានុពល ការដាំដុះ​ជាក់ស្តែង​របស់​បងប្អូន​ប្រជាកសិករ គឺ​បាន​ធ្វើ​លើស​ផែនការ​កំណត់​ហើយ ដែល​មក​ដល់ពេលនេះ​សម្រេចបាន​លើ​ផ្ទៃដី​ចំនួន ១១.២០០ ហិកតា (​សុទ្ធសឹង​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប និង​ស្រ​ង៉ែ​) ក្នុងនោះ ៖​ស្រូវ​ផើម ជិត​ប្រមូល​ផល និង​លែង​ត្រូវការ​ទឹក សរុប​មាន​ចំនួន ១.៨៥០ ហិកតា ។​ស្រូវ​មាន​អាយុ ២ ខែ នៅ​ត្រូវការ​ទឹក ចំនួន ០១ ដង​ទៀត សរុប​មាន​ចំនួន ៦.៣៥០ ហិកតា ។ ស្រូវ​ទាំង​នេះ គ្រោង​នឹង​ប្រមូល​ផល​នៅ​ដើមខែ​មីនា ឆ្នាំ ២០១៩ ។​ស្រូវ​មាន​អាយុ ១ ខែ ដល់ ១ ខែ​កន្លះ នៅ​ត្រូវការ​ទឹក​ចំនួន ០២ ដង​ទៀត សរុប​មាន​ចំនួន ៣.០០០ ហិកតា ។ ស្រូវ​ទាំង​នេះ គ្រោង​នឹង​ប្រមូល​ផល​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០១៩ ។​

ការរំលោភបំពាន​លើ​ស្ត្រី​ស្ត្រី​និង​កុមារ​នៅតែ​កើតមាន​ឡើង​ដោយសារតែ ការផ្តល់​សេវា​ផ្នែក​ច្បាប់​នៅមានកម្រិត​នៅឡើយ​​

​ការរំលោភបំពាន​លើ​ស្ត្រី​និង​កុមារ ដូច​ជា​ការ​ជូ​ញ​ដូរ​ផ្លូវភេទ ជួញដូរ​កម្លាំង​ពលកម្ម ការរំលោភ​សេព​សន្ធ​វះ និង​អំពើរ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ជា​ដើម ហាក់ដូចជា​មិនទាន់​មាន​ភាពល្អប្រសើរ​នៅឡើយ​ទេ ដោយសារ​ការផ្តល់​សេវា​ផ្នែក​ច្បាប់​ជូន​ដល់​ជនរងគ្រោះ​ទាំងនោះ នៅ​មាន​កម្រិត​នៅឡើយ​។

​លោក ហ៊ាន យាន​ដា សាស្ត្រ​ចារ្យ​ផ្នែក​ច្បាប់ បាន​មានប្រសាសន៍ថា ដោយសារតែ​ការទទួល​បាន​ពត៌មាន​របស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ផ្នែក​ច្បាប់​នៅ​មិនទាន់​បាន​ទូលំទូលាយ ខ្វះ​ការប្រឹក្សា​យោបល់ ហើយ​ប្រជាពលរដ្ឋ​គិតថា អោយ​តែ​ទទួល​សេវា​ផ្នែក​ច្បាប់​គឺ​ត្រូវ​ចំណាយលុយ ទើប​ធ្វើអោយ​ករណី​ការរំលោភបំពាន​លើ​ស្ត្រី​និង​កុមារ​នៅ​តែ​កើតមានឡើង​។

​ចំណែកឯ​លោក ជា រស្មី ប្រធាន​គម្រោង​តំបន់​ភូមិភាគ​ពាយព្យ​នៃ​អង្គការ​ហា​ហ្គារ បានអោយដឹងថា បញ្ហា​ប្រឈម​មួយ​វិញ​ទៀត​គឺ​ការផ្តល់​ពត៌មាន​របស់​តុលាការ​ជូន​អង្គការ​យឺត យឺតយ៉ាវ​ក្នុង​ការដោះស្រាយ​សំណុំរឿង​របស់​តុលារ​ការ​ជាដើម​។​

​បន្ថែម​ពី​នោះ​លោក បាន​បញ្ជាក់​ជា​ដើម​ដែរ​ថា ប្រសិន​បើ​ស្ត្រី ឬ​កុមារ​រងគ្រោះ​ដោយ​ការរំលោភបំពាន​ណាមួយ​នោះ គឺ​ជនរងគ្រោះ​អាច​មក​រក​សេវា​ផ្នែក​ច្បាប់​នៅ​អង្គការ​ហា​ហ្គា និង​អង្គការ​ជា​ដៃគូរ​ផ្សេងទៀត​បាន​។

​ដូចនេះ​ការផ្តល់សេវា​ផ្នែក​ច្បាប់​ដោយ​យកចិត្ត​ទុក និង​ផ្តល់​ទំនុកចិត្ត​ដល់​ជនរងគ្រោះ មិន​ត្រឹមតែ​ធ្វើអោយ​ជនរងគ្រោះ​ទទួលបាន​នៅ​យុត្តិធម៌ ប៉ុណ្ណោះ តែ​ថែមទាំង​ធ្វើអោយ​ករណី​រំលោភបំពាន​នានា​លើ​ស្ត្រី​និង​កុមារ ក៏​មាន​ការកាត់បន្ថយ​ផងដែរ​។​