ក្រុមហ៊ុន​ចិន​មួយ​ចង់​វិនិយោគ​លើ​វិស័យ​វប្បធម៌​និង​ទេសចរណ៍​នៅ​ខេត្ត​បាត់ដំបង​

​តំណាង​ក្រុមហ៊ុន Angkor Culture lnvstment and Development Group ខេត្ត​យូ​ណាត នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងថា ក្រុមហ៊ុន​របស់​លោក កំពុង​សិក្សា​ពី​សក្តានុពល ខេត្ត​បាត់ដំបង ដើម្បី​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​វប្បធម៌​នង​ទេសចរណ៍​នៅ​ខេត្ត​នេះ​។​

Mr Wang yin Phing តំណាង​ក្រុមហ៊ុន​ខាងលើ​បន្ថែម​ថា​ក្រុមហ៊ុន​លោក​បាន​ធ្វើ​ការវិនិយោគ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ នៅក្នុង​ខេត្ត​សៀមរាប​រួចមកហើយ និង បន្ត​មក​ខេត្ត​បាត់ដំបង​ទៀត​។​

​ការ​ថ្លែង​របស់​តំណាង​ក្រុមហ៊ុន​ចិន​ខាងលើ​នេះ​ខណៈ​លោក​នឹង​ក្រុមការងារ បាន​អនុញ្ញាតិ​អោយ​ចូលជួប​ពិភាក្សា​ស្វែងយល់ ពី​សក្តានុពល​ខេត្តបាត់ដំបង ជាមួយ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បាត់ដំបង​និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ នា​រសៀល​ថ្ងៃ​ទី​០១​ខែកក្កដា​នេះ​។​

​ឯកឧត្តម ងួន រតនៈ បាន​ថ្លែងអំណរគុណ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន Angkor Culture lnvstment and Development Group ដែល​មាន​បំណង ចង់​ដាក់ទុន​វិនិយោគ​ក្នុង​ខេត្ត​បាត់ដំបង ។​

​ឯកឧត្តម​បាន​បង្ហាញ​ពី​សក្តានុពល​សំខាន់ៗ​នៅក្នុង​ខេត្ត​បាត់​ដំប​ចំនួន ៣ រួមមាន​វិស័យ​កសិកម្ម​, វិស័យ​ផ្នែក​សេវាកម្ម និង​វិស័យ​ទេសចរណ៍ ដែល​រមណីដ្ឋាន​បែប​ប្រវត្តិសាស្ត្រ និង​រមណីដ្ឋាន​ធម្មជាតិ​ផងដែរ​៕
​ដោយ​: ភី សុខ​
​រូបភា​រដ្ឋបាលខេត្ត​