បុរសម្នាក់ផឹកស្រាស្រវឹងចូលទៅវាយកំទេចទ្រព្យសម្បត្តិអ្នកភូមិខ្ទេច ខណៈម្ចាស់ផ្ទះមិននៅ

បុរសម្នាក់ ផឹកប៉ះចំស្រាកាច បានយកដំបងទៅវាយកំទេចទ្រព្យសម្បត្តិអ្នកដ៏ទៃ ខ្ទិចខ្ទី ខណៈម្ចាស់ផ្ទះមិននៅ ត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាល្ងាចថ្ងៃទី ៣០ ខែកញ្ញា នៅចំណុច ក្រុមទី០៥ភូមិគារ៣ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយពីទទួលពាក្យបណ្តឹង ។

លោក សរ គឹមឡុង អធិការនគបាលស្រុកមោងឬស្សី បានអោយដឹងថា បុរសឈ្មោះ ហ៊ុ រិទ្ធី ហៅ រិត អាយុ ២៦ឆ្នាំ ម្នាក់ បានផឹកស្រាស្រវឹងជោគជាំ នាវេលាម៉ោង៨កន្លះយប់ ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១ បានដើចូលទៅផ្ទះអ្នកភូមិម្នាក់ ឈ្មោះ ផាន សុភ័ក្រ្តភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈដែលមិននៅផ្ទះ ហើយរូបគេបាន ប្រើប្រាស់ដែក ទីបជ្រុងចូលទៅវាយបំផ្លាញទ្រព្យខ្ទេចខ្ទី ដែលក្នុងនោះខូចខាត -ទូរទស្សន៍ចំនួន០១គ្រឿង-កង្ហារចំនួន០១គ្រឿង-បង់អង្គុយចំនួន០១
-ជញ្ជាំងផ្ទះ(ក្តា) ចំនួន ០៥សន្លឹក ។

លោកអធិការបានអោយដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន បានឆ្លើយសារភាពថា មូលហេតុដែលនាំទៅដ ល់ ការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ បែប នេះ គឺបណ្តាលមកពីខ្លួនផឹកស្រាស្រវឹងខ្លាំងពេក មិនមានគំនុំអ្វីនោះទេ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរ បា លស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕ ភី សុខ